Friday, January 12, 2018

ពលរដ្ឋកក់ក្ដៅយ៉ាងខ្លាំង នៅពេលមានកងកម្លាំងសមត្ថកិច្ចពង្រឹងការថែរក្សាសន្តិសុខ


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានផ្ដាំទៅមជ្ឈដ្ឋានអគតិមួយចំនួនថា ការដែលកម្លាំងសមត្ថកិច្ចពង្រឹងសន្តិសុខនៅតាមទីសាធារណៈ និងគោលដៅមួយចំនួននោះ ទទួលបានការស្វាគមន៍ និងផ្ដល់នូវភាពកក់ក្ដៅយ៉ាងខ្លាំងជូនប្រជាពលរដ្ឋ ដាច់ខាតគ្មានការភិតភ័យដូចពួកអគតិយលខុសទាំងនោះ ធ្លាប់លើកឡើងបំភ្លៃបំប៉ោងនោះឡើយ។

លោកមេបញ្ជាការងបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញបើកព្រឹត្តិការណ៍កីឡាកងទ័ពជាផ្លូវការ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅបរិវេណកោះពេជ្រ។
លោកថ្លែងយ៉ាដូច្នេះថា «រឿងនេះវាមិនខុសអីពីឆ្នាំទៅទេ ពេលដែលយើងរៀបចំកីឡានៅទីនេះ មានមជ្ឈដ្ឋានមួយចំនួន ក៏ដូចជា គណបក្សប្រឆាំងដែរ ដែលចេញមកថា យើងដាក់ដើម្បីគំរាម មហាជនឲ្យខ្លាច ហ្ចឹងសួរថា តើឆ្នាំទៅមហាជនខ្លាចឬទេ? ដែលមានប្រជាជនរាប់ម៉ឺននាក់មក រូបថតសេលហ្វី ក្មេងៗ យុវជន មកបង្ហោះជាមួយស្គុត ជារថយន្តយោធារបស់យើង ថតសេលហ្វី ជាមួយកងទ័ព ស្លៀកពាក់ខោអាវកងទ័ព សួរថា នេះជាការគំរាមកកំហែងដែរឬទេ?»។
លោក ហ៊ុន ម៉ាណែត បានបន្តថា ក្នុងការរៀបចំកីឡាកងទ័ព នៅឆ្នាំកន្លងទៅ កងទ័ពមិនបានបង្ខំបង្ខិតដល់ប្រជាពលរដ្ឋឲ្យចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍នេះឡើយ ពោលកម្លាំងកងទ័ព មានតែខិតខំប្រឹងប្រែងទប់ទល់ស្ថានភាពដែលអាចមានការ ដូចជា ការវ៉ៃគ្នា ថែរក្សាច្បាប់ សន្តិភាព ស្ថិរភាព និងសន្តិសុខ ឲ្យប្រជាពលរដ្ឋចូលរួមបានសប្បាយ។
ទោះយ៉ាងណា លោកមេបញ្ជាការរង បានបង្ហាញការជឿជាក់ថា ក្នុងការប្រកួតកីឡាកងទ័ពនៅឆ្នាំនេះ នឹងមានការចូលរួមច្រើនជាងឆ្នាំមុន ជាពិសេសមហាជនកាន់តែមានការចាប់អារម្មណ៍ និងការចូលរួមបានច្រើន ទោះបីមានមជ្ឈដ្ឋានខំបំភិតបំភ័យយ៉ាងណាក៏ដោយ។
លោកថែមទាំងបានបញ្ជាក់ទៀតថា ការលើកឡើងរបស់ក្រុមអគតិទាំងនោះ គឺដើម្បីធ្វើយ៉ាងណា ភ្ជាប់រូបភាពកងកម្លាំងទៅជាកម្លាំងដ៏កាចសាហាវ បំភ្លៃដល់ប្រជាពលរដ្ឋដែលមិនបានឃើញជាក់ស្ដែង ប៉ុន្តែគំនិតអាក្រក់ទាំងនោះ មិនទទួលបានជោគជ័យនោះទេ ផ្ទុយទៅវិញប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងទុកចិត្តជាមួយនឹងការថែរក្សាសន្តិសុខរបស់កងកម្លាំងប្រដាប់អាវុធ៕
ដោយ៖Fresh News
#HunManet
#KemSokha










Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...