Saturday, January 13, 2018

រយៈពេល ៣០ឆ្នាំ ខាងមុខ «គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៩.០រ៉ិចទ័រ នឹងវាយប្រហារជប៉ុន» ដែលជាមច្ចុរាជ ៣៨០ឆ្នាំ ទើបមកម្តង

Credit: Cambo Space
(តូក្យូ)៖ គណៈកម្មាធិការ​ស្រាវជ្រាវមួយ​នៃរដ្ឋាភិបាលជប៉ុន បានធ្វើការព្រមាន​គួរឲ្យបារម្ភ​មួយថា គ្រោះរញ្ជួយដី​ដែលមាន​ឥទ្ធិ​ពល​ដូច​​ ទៅនឹងមហាគ្រោះ​រញ្ជួយដី​នៅភាគខាងកើតជប៉ុន កាលពីឆ្នាំ២០១១នោះ ទំនង​ជា​​នឹង​កើត​មាន​ឡើង​នៅ​ក្បែរ​ភាគ​ខាង​ជើង​​កោះ​ហុកកៃដូ (Hokkaido) ក្នុងអំឡុងពេល ៣០ឆ្នាំខាងមុខ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។


គណៈកម្មាធិការស្រាវជ្រាវ​ពីគ្រោះរញ្ជួយដី នៃរដ្ឋាភិបាល​ទីក្រុងតួក្យូ បានលើកឡើងថា ឱកាសគឺមានពី ៧ភាគរយ ទៅ ៤០ភាគរយ ដែល​​ថា​​ហេតុ​ការណ៍រញ្ជួយដី​ជាមួយកម្លាំង​រ៉ិចទ័រ​ហួសពី ៨.៨រ៉ិចទ័រទៅទៀតនោះ នឹងកើតមានក្នុងអំឡុង​ពេល ៣០ឆ្នាំ ខាងមុខ​នៅ​មហា​សាគរ​​ប៉ា​ស៊ី​​ហ្វិក​ ក្បែរឆ្នេរសមុទ្រ​នៃកោះ​ហុកកៃដូ។


បើតាមគណៈកម្មាធិការ​ខាងលើ គ្រោះរញ្ជួយដីធំៗ ធ្លាប់បានយាយីឆ្នេរភាគខាង​កើតនៃ​កោះហុងកៃដូ ជារៀងរាល់ ៣៤០ឆ្នាំ ទៅ ​៣៨០ឆ្នាំម្តង ហើយខណៈគ្រោះ​រញ្ជួយដីខ្លាំងៗ​បែបនេះ ចុងក្រោយបំផុត​ត្រូវគេជឿជាក់ថា បានកើតឡើង​តាំងពីប្រមាណជា ៤០០ឆ្នាំ មុន​ម៉្លេះនោះ លទ្ធភាព​គឺវាខ្ពស់ណាស់ថា​ ហេតុការណ៍រញ្ជួយផែនដី​ទ្រង់ទ្រាយធំ​មួយទៀត នឹងកើតឡើង​ដោយជៀស​មិនផុត នៅ​ប៉ុន្មាន​​​ទសវត្សរ៍​​ខាង​មុខ​។


គួរបញ្ជាក់ថា ប្រទេសជប៉ុន​បានរងគ្រោះរញ្ជួយដី​យ៉ាងធ្ងន់ធ្ងរ រហូតដល់កម្រិតខ្ទង់ ៩.០រ៉ិចទ័រ កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅភាគឦសាន​ប្រទេសតែម្តង ដែលកាលណោះ​បានបណ្តាលឲ្យ​ផ្ទុះរោងចក្រ​នុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា និងកើតមាន​រលកយក្ស​ស៊ូណាមិកម្ពស់ ១៤ម៉ែត្រ បានសម្លាប់ប្រជាជន​ជប៉ុនខ្ទង់ ២០,០០០នាក់៕
#Japan
#Tokyo
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...