Friday, January 12, 2018

ព្រលានយន្តហោះថ្មីនៅកម្ពុជាតម្លៃរាប់លានដុល្លារ បង្ហាញទីតាំងហើយ

Credit: Sabay
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី  បាន​ឲ្យ​ដឹង​ថា ទីតាំងព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា នឹង​សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។

​ឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការណ៍​​ ជាមួយក្រុមហ៊ុនចិនជាដៃគូ​វិនិយោគនោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕
#Cambodia
#PhnomPenh


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...