Thursday, February 1, 2018

កម្មកររោងចក្រកាត់ដេរ សេឌូណូ នៅស្រុកបាទី ជាង១០០នាក់ បន្តដួលសន្លប់ជាលើកទី២ នៅព្រឹកនេះ


(តាកែវ)៖ កម្មករ-កម្មការិនីជាង១០០នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ​ ខេមបូ​ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានបន្តដួលសន្លប់ជាបន្តបន្ទា​ប់ជាលើកទី២ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវ របស់ប្រជាពលរដ្ឋនៅក្បែរនោះ​ ដែលមិនទាន់អស់ក្លិន។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ​ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ សង្ស័យមកពីកត្តាធំៗចំនួន២ រួមមាន៖ ទី១-ធំក្លិនថ្នាំស្រូវរបស់ប្រជាកសិករនៅក្បែររោងចក្រ និងទី២-បញ្ហាសន្តិសអារម្មណ៍ពោលនៅពេលឃើញកម្មករម្នាក់ បានដួលសន្លប់ ម្នាក់ក៏ដួលសន្លប់តាមក្រោយ។
លោកឧត្តមសេនីយ៍ សុខ សំណាង បានបន្តទៀតថា នៅរសៀលថ្ងៃនេះខាងក្រុមការងារក្រសួងការងារ នឹងចុះទៅស៊ើបអង្កេតជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញរបស់លោក។
អធិការនគរបាលស្រុកបាទី ខេត្តតាកែវ លោក ង៉ាន់ សារី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះទាំងអស់ជាង១០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរបង្អែកស្រុកបាទី ខណៈអ្នករងគ្រោះធ្ងន់ធ្ងរជិត១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
បើតាមលោក ង៉ាន់ សារី នេះការដូលសន្លប់លើកទី២ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនេះ ដែលពីមុនមិនធ្លាប់កើតមានឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កម្មករ-កម្មការិនីជិត៩០នាក់ បានដួលសន្លប់ផងដែរ។ កាលពីព្រឹកម្សិលមិញ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានចុះមកកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីសួរសុខទុក្ខ និងបាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូនបងប្អូនកម្មករ កម្មាការីនីរងគ្រោះផងដែរ។
រោងចក្រនេះ ក្រុមកម្មករសរុប១៦៥០នាក់ ប្រុស៩២នាក់ ដែលកំពុងបម្រើការងារ៕
ដោយ៖Fresh News





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...