Tuesday, January 16, 2018

​​ចេញ​ពន្ធ​លើ​ប្រាក់​បៀវត្ស​ថ្មី ​ពិសេស​បំផុត​​សម្រាប់​មន្រ្តី​រាជការ​ គ្រូ​បង្រៀន ​គ្រូពេទ្យ​ និង​កម្មករ​និយោជិត​​​

Credit: Sabay News
​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​​ស្ដី​ពីការ​អនុវត្ត​អត្រា​ពន្ធ​លើ​ប្រាក់​បៀវត្សរថ្មី មាន​លក្ខណៈ​ពិសេស​សម្រាប់​មន្រ្តី​រាជការ​ គ្រូ​បង្រៀន ​គ្រូពេទ្យ​ និង​កម្មករ​និយោជិត​ដែល​មាន​បន្ទុក​ចិញ្ចឹម​កូន​ ដោយ​ប្តី ឬ​ប្រពន្ធ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាត់​បន្ថយ​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់ខែ​ចំពោះ​កូន​ក្នុង​បន្ទុក និង​សហព័ទ្ធ​ជា​មេផ្ទះ ក្នុង​ម្នាក់ៗ​ ១៥ម៉ឺនរៀល​ ក្នុង​១ខែ។ ​

ការ​កាត់​បន្ថយ​នេះ​ នឹង​ធ្វើឲ្យ មន្រ្តី​រាជការ​ គ្រូ​បង្រៀន ​គ្រូពេទ្យ និង​កម្មករ​និយោជិត​ ​ដែល​មាន​ប្រាក់​ខែ​ក្នុង​រង្វង់​ពី ពី ១ ២០០ ០០១​រៀល ដល់ ១ ៦០០ ០០០​រៀល​ (ប្រមាណ​ពី ៣០០ ទៅ ៤០០​ដុល្លារ) អាចនឹង​រួចផុត​ពីការ​បង់ពន្ធ។

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ជាក់​ក្នុង​​សេចក្តី​ កាលពី​ម្សិលមិញ​ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨នេះ​តទៅ អ្នក​ដែលមាន​ប្រាក់ខែ​ត្រឹម ១ ២០០ ០០០​រៀល គឺ​មិន​ជាប់​ពន្ធ​ឡើយ (០%)។ ចំណែក​ប្រាក់ខែ​ដែល​ត្រូវ​ជាប់ពន្ធ​មានដូចជា៖

ពី ១ ២០០ ០០១​រៀល ដល់ ២ ០០០ ០០០​រៀល ជាប់​ពន្ធ ៥%
ពី ២ ០០០ ០០០១​រៀល ដល់ ៨ ៥០០ ០០០​រៀល ជាប់​ពន្ធ ១០%
ពី ៨ ៥០០ ០០១​រៀល ដល់ ១២ ៥០០ ០០០​រៀល ជាប់​ពន្ធ ១៥%
និង​លើស​ពី ១២ ៥០០ ០០០រៀល ជាប់​ពន្ធ ២០%។
ដើម្បីដឹងកាន់តែលម្អិត សូមអានសេចក្ដីប្រកាសខាងក្រោម៖




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...