ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក សម្រាប់ឆ្នាំ២០១៨ដូចខាងក្រោមនេះ៖
១. ការសាងសង់ផ្លូវដែកពីស្ថានីយ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងត្រូវបញ្ចប់ និងត្រូវសម្ពោធឲ្យដាក់ប្រើប្រាស់ជាផ្លូវការនៅមុនចូលឆ្នាំខ្មែរខាងមុខនេះហើយ។
២. បញ្ចប់ការជួសជុល និងស្ដារផ្លូវដែកទិសខាងជើង ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។
៣. ចរចាបញ្ចប់ និងចុះហត្ថលេខាព្រមព្រៀងបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា-ថៃ
៤. បញ្ចប់ការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិប៉ោយប៉ែត
៥. រៀបចំទទួលទូររថភ្លើង និងបើកការតភ្ជាប់ជារវាងផ្លូវដែកកម្ពុជា-ថៃ ជាផ្លូវការលើកដំបូងក្នុងប្រទេសកម្ពុជា
ក្រៅពីសមិទ្ធផលធំៗខាងលើនេះ ពាក់ព័ន្ធនឹងផ្លូវដែកនេះដែរមានគម្រោងផ្សេងទៀតកំពុងសាងសង់យ៉ាងសស្រាក់សស្រាំនាបច្ចុប្បន្ននេះ៖
១. ការស្ដារផ្លូវដែកពីពោធិ៍សាត់ បាត់ដំបង-ប៉ោយប៉ែត និងព្រំប្រទល់កម្ពុជា-ថៃ ប្រវែង២១៦គីឡូម៉ែត្រ
៤. កំពុងសិក្សាការសាងសង់រថភ្លើងស្វ័យប្រវត្តិលើអាកាស AGT នៅរាជធានីភ្នំពេញ៕
0 comments