Thursday, January 11, 2018

ការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលចោទថាធ្លាយសារសម្ងាត់នៃទំនាក់ទំនងកម្ពុជា-ចិន គឺគ្រាន់តែជាការបំភ្លៃព័ត៌មាន


(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក ចំពោះការធ្លាយសារអេឡេចត្រូនិចក្លែងក្លាយ លាតត្រដាងអំពីការសម្ងាត់នៃទំនាក់ទំនងកម្ពុជា-ចិននោះ គឺគ្រាន់តែជាការបំភ្លៃព័ត៌មាន ដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី វិទ្យុអាស៊ីសេរីបានផ្សព្វផ្សាយនូវសារអេឡិចត្រូនិចមួយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ដែលចោទថា ជាសាររបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប៉ុន្តែត្រូវបានបដិសេធ។ វិទ្យុបរទេសនេះ បានចុះផ្សាយដោយចាត់ទុកថា សម្រាប់ខួបលើកទី៦០ នៃទំនាក់ទំនងប្រទេសទាំងពីរ ចិននឹងផ្ដល់កាដូ ឬជំនួយជាសម្ងាត់ចំនួន ១៥០លានដុល្លារ។ ចិនក៏នឹងផ្ដល់ជំនួយផ្សេងទៀតដល់អង្គការសង្គមស៊ីវិលណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែរ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សកាន់អំណាច បានពន្យល់ថា រឿងចិនផ្តល់ជំនួយ១៥០លានដុល្លារដល់កម្ពុជា មិនមែនជារឿងសម្ងាត់នោះទេ ហើយជំនួយនេះ សម្រាប់ការកសាងផ្លូវ ដើម្បីការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ និងជំរុញដល់កំណើនសេដ្ឋកិច្ច។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖<strong> «ចំពោះការផ្សាយរបស់វិទ្យុបរទេសមួយនិយាយជាខេមរភាសា​បានចោទពីការធ្លាយសារ​អេឡិចត្រូនិចរបស់ លោក ស៊ុន ចាន់ថុល ស្តីពីការសម្ងាត់នៃទំនាក់ទំនង កម្ពុជា-ចិន គឺគ្រាន់ជាការបំភ្លៃព័ត៌មានដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។ តាមភាពជាក់ស្តែងការទទួលជំនួយកសាងផ្លូវរបស់ប្រទេសចិន១៥០លានដុល្លារ មិនមែនជាការសម្ងាត់ទេ គឺជាជំនួយអភិវឌ្ឍសម្រាប់ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ពិតជាធ្វើឱ្យប្រជាជនរីកចម្រើន»។
លោក សួស យ៉ារ៉ា បានបន្តទៀតថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាប្រពៃណី គម្រប់ខួបលើកទី ៦០ឆ្នាំរវាង កម្ពុជា-ចិន គឺជាគម្រូល្អសម្រាប់ប្រទេស និងប្រទេសប្រជាជន និងប្រជាជន ដើម្បីវឌ្ឍនភាព និងភាពរីកចម្រើនជានិរន្តន៍៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...