ក្រោយពេលដែលអតីតៈបក្សប្រឆាំង ត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក ក្រុមអតីតៈបក្សប្រឆាំងបានរភៀសខ្លួនទៅក្រៅប្រទេស ហេីយបានបង្កេីតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ដែលជាចលនាឧទ្ទាមនិយមក្រៅច្បាប់។ ក្រៅច្បាប់ ដោយសារ ជាអង្គការចាត់តាំងបង្កេីតឡេីងដោយក្រុមជនខុសច្បាប់ ហេីយធ្វេីសកម្មភាពខុសច្បាប់ ។
របស់ដែលហៅថា ចលនាសង្គ្រោះជាតិ មិនទាន់ទាំងបានប្រកាសជាចំហរផង ស្រាប់តែ ផ្ទៃក្នុងនៃក្រុមប្រឆាំងផ្ទុះឡេីងនូវការខ្វែងគំនិតគ្នារវាងក្រុមនិយម កឹម សុខា និង ក្រុមនិយមសម រង្សី ដែលមានតាំងពីដេីមមក ។ ការខ្វែងគំនិតគ្នានេះ មានតាំងពីថ្នាក់ដឹកនាំខាងលេី រហូតដល់ថ្នា់ក់ក្រោម វាយប្រហារគ្នាឥតឈប់ឈរបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងថាក្រុមប្រឆាំងមានទំនាស់គ្នាជាប្រពៃណីយ៏តាំងពីមុនការចាប់ប់ញ្ចូលគ្នាមកម៉្លេះ រហូតមកដល់ពេលដែលត្រូវបានរំលាយហេីយ ក៏អដ្ឋិធាតុសល់ពីការរំលាយនៅតែទាស់ទែងគ្នាគ្មានទីបញ្ចប់ ជាក់ស្តែងដែលកំពុងជាប់ផុងក្នុងក្តីភ័យវិនាស ក៏នៅតែឆ្លៀតវាយប្រហារគ្នាទៀតប្រៀបដូចក្រុមប្រឆាំងកំពុងបែកចានបែកឆ្នាំង មិនអាចផ្សះផ្សារបាន រហូតដល់រលំរលាយអស់ទាំងស្រុង ទាំងរូបកាយ ទាំងអដ្ឋិធាតុ ទេីបស្ងប់ចិត្តពួកគេទាំងពីរខាងនេះ ។
0 comments