Tuesday, January 16, 2018

កងទ័ពត្រូវត្រៀមហ្វឹកហ្វឺន ត្រៀមការពាររាជរដ្ឋាភិបាលស្របច្បាប់​ និងការពារបូរណភាពទឹកដី


(កំពង់ស្ពឺ)៖ ថ្លែងចេញពីតំបន់ភ្នំធំម្រះព្រៅ ទីដែលកងទ័ពហ្វឹកហ្វឺនបាញ់គ្រាប់ពិត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានប្រកាសថា កងទ័ពត្រូវត្រៀមហ្វឹកហ្វឺន ត្រៀមការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបូរណភាពទឹកដីជានិច្ច។

លោកឧត្តមសេនីយ៍ឯក ប្រដាប់អាវុធ​នឹងដូចប្រទេសស៊ីរី លីបី និងបណ្តាប្រទេសមួយចំនួនទៀត ដូច្នេះកងទ័ពដែលច្បាស់លាស់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់នេះហើយ ទើបកម្ពុជាមាន​សុខសន្តិភាពពេញលេញ ដល់សព្វថ្ងៃ ។
ថ្លែងសង្កត់ធ្ងន់បែបនេះ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាស​អញ្ជើញជាអធីបតី បិទវគ្គហ្វឺកហ្វឺន លំហាត់បាញ់ គ្រាប់ពិតចល័ត វាយសង្គ្រុប ថ្នាក់កងអនុសេនាធំថ្មើរជើងយានយន្ត របស់សិក្ខាកាមកងពលតូចលេខ៧០។
ក្នុងនោះក៏មានការចូលរួមពី​ សិក្ខាកាមមកពីយោធ ភូមិភាគទី២​, យោធភូមិភាគទី៣, យោធភូមិភាគពិសេស និងកងពលធំអន្តរាគមន៍លេខ៣ នៅទីលាន សាលាហ្វឹកហ្វឺនរបស់​កងពល​នៅតំបន់ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។
​បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កងទ័ពគឺជាកម្លាំងស្នូល ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិទាំងមូល ការពារដាច់ខាតសន្តិភាព និងស្ថិរភាព ឲ្យប្រទេសជាតិរីកចម្រើនទុកឲ្យកូនចៅជំនាន់ក្រោយ ហើយដោយសារកងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញភារកិច្ច ធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ
វត្តមាននៃកងកម្លាំងប្រដាប់អាវុធ មិនមែនជាការបន្លាច តែជាការធ្វើឲ្យមានភាពកក់ក្តៅ។
ក្នុងឋានៈជាមេដឹកនាំមួយរូប លោក​បានឲ្យដឹងដែរថា ​អ្នកនយោបាយ និងក្រុមអមិត្តខ្លះ កំពុងទាញទម្លាក់រាជរដ្ឋាភិបាល ដូច្នេះ​សំខាន់បំផុតត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព ត្រូវទប់សង្គ្រាមផ្ទៃក្នុង មានតែខ្មែរគ្នាឯងទេដែលគិតពីខ្មែរ តែប្រទេសមហាអំណាចមិនដែលគិតពីខ្មែរនោះទេ ជាក់ស្តែងគឺមានតែបន្សល់ទុកនូវគ្រាប់បែកទម្លាក់​មកកាលពីសម័យ លន់ នល់។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តការបំពាក់ និងតម្លើងប្រាក់បៀវត្សគ្រប់បែបយ៉ាងដល់កងទ័ព និងមានជាប់ជាប្រចាំ ហើយគោលនយោបាយគ្រប់បែបយ៉ាងរដ្ឋប្រឹងផ្តល់ឲ្យ ប៉ុន្តែរឿងថ្នាំងថ្នាក់តូចមួយធ្វើឲ្យខូចខាតទាំងអស់ ប៉ុន្តែរឿងតូចនេះ គឺក្លាយជារឿងសតិអារម្មណ៍ ដែលត្រូវតែដោះស្រាយមិនអាចមើលស្រាលបានទេ​៕








Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...