មានកូន គឺជារឿងគួរឲ្យសាទរ តែជួនកាល វាអាចបន្សល់ទុកស្លាកស្នាម សង្វារ សាច់លើស និងបង្កឲ្យរូបរាងស្រ្តីមានការប្រែប្រួលទៅជាមិនស្អាត។
ទាំងនេះ គឺជាវិធីសាស្ត្រ និងបទពិសោធន៍រក្សារាង និងស្បែកឲ្យនៅស្អាតឋិតថេររបស់តារាស្រីល្បីៗ៣នាក់ ដែលធ្លាប់សម្រាលកូនរួច៖
១. សឿ សុធារ៉ា៖ តារាស្រីដែលទើបសម្រាលកូនទី២រូប នេះប្រាប់ថា វិធីធ្វើឲ្យនាងនៅតែរក្សារាងបានសមសួន និងស្បែកស្រស់ថ្លានេះ មាន៣កត្តាដូចជា៖
កត្តាទី១ ឆ្ពុង ឬ ស្ទីម៖ វិធីនេះ សុធារ៉ា បានអនុវត្តជាមួយកូនដំបូង ដោយម្ដាយខ្លួនបានរៀបចំកន្លែងឆ្ពុងនៅផ្ទះ លុះក្រោយមកទើបអ្នកនាងចេញទៅស្ទីមនៅខាងក្រៅ ព្រោះវាងាយស្រួលជាង។
កត្តាទី២ របបអាហារ៖ ដើម្បីបានរាងស្អាតនាងបញ្ជាក់ថា យើងត្រូវព្យាយាមញាំ បន្លែ និងត្រីឲ្យបានច្រើនជាងសាច់។
កត្តាទី៣ ឱសថពិសេស៖ សុធារ៉ា និយាយថា៖ "អាហារដែលសំខាន់ និងមិនយើងអាចខ្វះបានគឺ ទឹក ព្រោះទឹកគឺជាឱសថមិនអាចខ្វះសម្រាប់ជំនួយដល់សុខភាព និងស្បែក"។
២. ទូច ស្រីលក្ខណ៍៖
សម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ស្រីលក្ខណ៍ បានបង្ហើបពីវិធីថែរក្សារាងរៅថា នាងតែងហាត់ប្រាណជាប្រចាំដើម្បីរក្សាតុល្យភាពទម្ងន់ និងទទួលបន្លែឲ្យបានច្រើន។ ក្នុងនោះ នាងបញ្ជាក់ថា រាងកាយមនុស្សពិតត្រូវការសាច់ជាចាំបាច់ដើម្បីបង្កើនថាមពល ដូច្នេះនាងតែជ្រើសយកតែសាច់គោដែលគ្មានខ្លាញ់មកទទួលទានប៉ុណ្ណោះ។
សារាយ សក្កណា៖
អ្នកម្ដាយចាយសម្រស់រូបនេះ ធ្លាប់បញ្ជាក់ប្រាប់ក្រុមការងារយើងថា វាមិនមែនជារឿងពិបាកទេ បើខ្លួនចង់បានរាងស្គម ព្រោះកន្លងមកនាងចង់ធាត់ណាស់តែមិនអាចទៅរួច។ ជាមួយគ្នានេះ នាងថាការសម្រាលកូនបានធ្វើឲ្យនាងជួបបញ្ហាសាច់យារធ្លាក់ ហេតុនេះហើយនាងប្រើប្រាស់វិធីហែលទឹកជាប្រចាំមកកែកុនភាពខ្វះខាតនៃរាង និងដងខ្លួនវិញ៕
0 comments