ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូន មន្ត្រីជាប់កិច្ចសន្យាពី៥០ម៉ឺន ទៅ៦០ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ...ប៉ុន្តែកូនខ្ញុំគ្មានវាសនាទេ
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការដំឡើងប្រាក់កម្រៃនេះ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៃតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២៦អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា៕

0 comments