Wednesday, January 10, 2018

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាធាតុផ្សំដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានផ្លូវថ្នល់ជាង ២,០០០គីឡូម៉ែត្រ ស្ពានធំៗឆ្លងកាត់ទន្លេចំនួន៧ និងកំពង់ផែកុងតឺន័រថ្មីមួយនៃកំពង់ផែស្វយ័តភ្នំពេញត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ក្រៅពីផ្តល់ជំនួយហិរញ្ញវត្ថុប្រទេសចិន ក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយបណ្តុះបណ្តាលមន្រ្តីដឹកជញ្ជូនកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញថាប្រទេសចិន នឹងវិនិយោគលើគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីមួយ និងគម្រោងផ្លូវហាយវេប្រវែង ១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងសម្បទាន BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) កិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងទាំងនេះ នឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា «ព្រលានយន្តហោះថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងចំនួនភ្ញៀវទេសចរទៅកាន់តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ សម្រាប់គម្រោងផ្លូវហាយវេភ្នំពេញ-ព្រះសីហនុ វានឹងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយសារវាភ្ជាប់ប៉ារ៉ាម៉ែត្រសេដ្ឋកិច្ចរាជធានីភ្នំពេញ និងកំណាត់សេដ្ឋកិច្ចព្រះសីហនុ»។
ឯកឧត្តមបន្តថា «បង្គោលសេដ្ឋកិច្ចធំៗទាំងពីរត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយផ្លូវហាយវេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន ជាប្រទេសបានផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ច្រើនជាងគេមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេសរុបចំនួន ៧ខ្សែដែលបានសាងសង់រួចនោះរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។
ក្រៅការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជារួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...