(ភ្នំពេញ)៖ មេដឹកនាំនៃប្រទេសមេគង្គ-ឡានឆាង ទាំង៥រូបបានមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មេដឹកនាំទាំង៥រូបនោះគឺ ទី១៖ លោក មៀន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា, ទី២៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម, ទី៣៖ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវ, ទី៤៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ និងទី៥៖ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅ៤៖០០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន៕
#Cambodia
#Asian
#AngkorWat
0 comments