Tuesday, January 16, 2018

ជប៉ុននឹងត្រៀមនាវាចម្បាំង «ទៅជម្លៀសប្រជាជន ០៦ម៉ឺននាក់ ចេញពីកូរ៉េខាងត្បូង» ក្នុងករណីជម្លោះផ្ទុះឡើង


(តូក្យូ)៖ ជប៉ុនកំពុងពិនិត្យ​មើលថា តើត្រូវធ្វើយ៉ាង​ដូចម្ដេចដើម្បីជម្លៀស​ប្រជាជន​របស់ខ្លួនជាង ៦០,០០០នាក់​ ដែលកំពុងរស់នៅក្នុងប្រទេស​កូរ៉េខាងត្បូង ក្នុងករណីមានវិបត្តិ​ចំពេលអាកាសយានដា្ឋន​ត្រូវបិទទ្វារ ហើយនាវាចម្បាំង​អាចនឹងត្រូវបាន​ជ្រើសរើស ​ជាមធ្យោបាយ​ជម្លៀស។ នេះបើតាម​សារព័ត៌មាន​ជប៉ុន​ដកស្រង់​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៦ ខែ​មករា ឆ្នាំ២០១៨។

សារព័ត៌មានជប៉ុន យ៉ូមីអួរិ (Yomiuri) ផ្អែកលើប្រភពពី​ក្រុមន្ត្រីជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន​កំពុងសិក្សាលើវិធានការ ​ជម្លៀស​ប្រជាជនជប៉ុន​ចេញពីកូរ៉េខាងត្បូង តាមរយៈ ទីក្រុងកំពង់ផែ​ប៊ូសាន (Busan) នៅក្នុងករណីមាន​វិបត្តិ ហើយអាកាសយានដ្ឋាន​ត្រូវបិទទ្វារ។ ចំណែកឯ​ការប្រើនាវាចម្បាំង​ សម្រាប់ជម្លៀសមនុស្ស​អាចនឹងក្លាយជា​ជម្រើសដ៏ល្អ បើសិនជាមាន​ករណីនេះកើតឡើងមែន។
ដោយឡែក ជុំវិញសេចក្ដីរាយការណ៍​នេះដែរ ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាន​បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន​តែងតែគិតគូរ​ជានិច្ច ពីសេណារីយ៉ូជាច្រើន និងការបង្កើត​ផែនការ​ការពារសុវត្ថិភាព ជូន​ប្រជាជន​ជប៉ុន ប៉ុន្តែ លោកមិន​បានអត្ថាធិប្បាយ​លម្អិត​ពីចុះផ្សាយរបស់​សារព័ត៌មាន Yomiuri នោះទេ។
«វាគឺជាកាតព្វកិច្ចពីធម្មជាតិ​ក្នុងនាមជាប្រជាជាតិ​មួយ​ដែលត្រូវ ប្រើប្រាស់គ្រប់​មធ្យោបាយ​ ដើម្បីការពារ និងជម្លៀស​ប្រជាជនរបស់ខ្លួន នៅពេលពួកគេ​ប្រឈមមុខនឹង​គ្រោះថ្នាក់​នៅឯក្រៅ​ប្រទេស»។ នេះបើតាម លោក Yoshihide Suga។
គួរបញ្ជាក់ថា ការលើកឡើង​របស់សារព័ត៌មាន​ជប៉ុន Yomiuri កើតមាននៅចំ​ពេលស្ថានភាព​នៅលើ​ឧបទ្វីបកូរ៉េ បានធូរស្រាល​គួរឱ្យកត់សម្គាល់​ បន្ទាប់ពី​កូរ៉េខាងជើង​បាន ទទួលយក​សំណើរៀបចំ​កិច្ចសន្ទនា​ពីកូរ៉េខាងត្បូង។ ប៉ុន្តែទន្ទឹមគ្នា ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកជា​ច្រើន ក៏បានរាយការណ៍​ដែរថា កូរ៉េខាងជើង​ទំនងជាអាចនឹង​ធ្វើតេស្ដ​មីស៊ីល​សាជាថ្មី ខណៈកងនាវាចម្បាំង​អាមេរិក ត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើដំណើរ​ទៅដល់ដែនទឹក​ក្បែរតំបន់ឧបទ្វីបកូរ៉េ នៅមុន ឬអំឡុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវងារ​ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង​នៅកុម្ភៈ​ក្រោយនេះ៕
ដោយ៖Fresh News




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...