Monday, January 15, 2018

វិភាគព្រឹត្តិការណ៍នយោបាយ


អ្នកវិភាគព្រឹត្តិការណ៍នយោបាយបានមើលឃើញថា ការបង្កើតចលនានេះ គឺមានគោលបំណងបំផ្លាញកូនស្រីលោក កឹម សុខា និងក្រុមលោក កឹម សុខា ជាជាងការជួយដល់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ អ្នកវិភាគរូបនេះយល់ថា៖

ទី១៖ ការបង្កើតចលនាណាមួយជាយន្តការក្រៅបក្សដូចនេះ គឺជាសញ្ញាបង្ហាញច្បាស់ណាស់ថា យន្តការបក្សដែល កឹម មនោវិទ្យា និងក្រុមគាំទ្រលោក កឹម សុខា កំពុងប្រើ ហើយដើរអួតតាមប្រព័ន្ធផ្សព្វផ្សាយថា អន្តរជាតិនៅតែទទួលស្គាល់បក្សសង្រ្គោះជាតិ គឺត្រូវរលាយដូចអំបិលត្រូវទឹក។

ទី២៖ ការបង្កើតចលនាក្រៅបក្ស ដោយមិនប្រើយន្តការបក្សបន្តទៀត មិនមែនមានន័យថា បន្ថែមសកម្មភាពក្នុងយុទ្ធនាការនោះទេ ប៉ុន្តែគឺមានន័យរួចជាស្រេចហើយថា កិច្ចខិតខំប្រឹងរបស់ កឹម មនោវិទ្យា និងក្រុមលោក កឹម សុខា បានទទួលបរាជ័យយ៉ាងពិតប្រាកដក្នុងសមរភូមិអន្តរជាតិ តាមរយៈការបញ្ចុះបញ្ចូល និងជំរុញឲ្យបរទេស ជួយគាស់បក្សសង្រ្គោះជាតិចេញពីផ្នូរ និងជួយអោយលោក កឹម សុខា ចេញពីពន្ធនាគារ។ រើសបែកផ្លូវដើរផ្សេងពីផ្លូវកំពុងដើរ បើមិនបង្ហាញពីបរាជ័យ គឺមានន័យថា ផ្តួលអ្នកកំពុងដើរលើផ្លូវ។

ទី៣៖ ការបង្កើតចលនាមួយក្រៅបក្សដូចនេះ គឺគ្មានអ្វីក្រៅពីការបោះជំហានទៅមុខរបស់ក្រុមលោក សម រង្ស៊ី ដើម្បីបង្កើតតំណែង និងឱកាសនយោបាយឲ្យលោកសម រង្ស៊ី តាមរយៈការយកគណបក្សសង្រ្គោះជាតិ ដែលបានរលាយទៅហើយ និងការយកលោក កឹម សុខា ដែលនៅក្នុងពន្ធនាគារធ្វើជាជំនួញនយោបាយលើកទង់ឡើងវិញដើម្បីប្រមូលកំលាំង និងក្តាប់កំលាំងក្នុងដៃតែម្នាក់ឯង។ លោក សម រង្សុី ខ្លួនឯង ដែលគ្មានតំណែងអ្វីសោះក្នុងសពនៃបក្សសង្រ្គោះជាតិ ក៏ដឹងច្បាស់ថា មិនអាចធ្វើសកម្មភាពជាជនក្រៅបក្ស និងក្រោមការដឹកនាំផ្នែកយុទ្ធសាស្រ្តរបស់ កឹម មនោវិទ្យា ដែលកំពុងលេចមុខមាត់ខ្លាំងនៅបរទេសជាងលោក សម រង្ស៊ី ដែលជាខ្លាចាស់បាក់ចង្កូមក្រៅសំបុកនោះទេ!៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...