នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ សម រង្សីនិងបក្សពួកមួយចំនួនបានប្រកាសបង្កេីតរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិ ក្រៅច្បាប់ ប្រកបដោយ ការប្រទាំងប្រទេីសគ្នាយ៉ាងខ្លាំងជាមួយក្រុមកឹម សុខានិយម ។ ជាមួយនេះដែរ ក្រុមមេដឹកនាំបក្សសិទ្ធិមនុស្សក៏បានសម្រេចរំលាយបក្សសិទ្ធិមនុស្សចោល ដេីម្បីបង្ហាញថាស្មោះស្ម័គ្រនឹងបក្សសាង្គ្រោះជាតិតែមួយ។
បេីមេីលពីក្រៅ វាបង្ហាញថាក្រុមនិយម កឹម សុខា និងក្រុមនិយមសម រង្សីមានទំនាស់គ្នាយ៉ាងស្រួចស្រាល់ បន្ទាប់ពីមានការរំលាយបក្សសាង្គ្រោះជាតិ និងការចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិមក ។
ឥឡូវនេះ ក្រុមនិយមសម រង្សី ហាក់មានមោទនភាពនិងមានប្រៀបជាងក្រុមនិយមកឹម សុខា ដោយយល់ថាក្រុមខ្លួនមានតួនាទីខ្លាំងជាង ក្រុមកឹម សុខានិយម ។
ប៉ុន្តែការយល់ឃេីញប្រកបដោយចិត្តលោភលន់ នឹងអំណាចនេះរបស់ក្រុមនិយមសម រង្សី ភ្លេចគិតថា របស់ដែលហៅថាចលនាសាង្គ្រោះជាតិស្អីនេះគឺ ជាក្រុមខុសច្បាប់ ទោះបីនៅក្រៅប្រទេស ធ្វេីសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជា វាកាន់តែបង្កេីនបទល្មេីសឲ្យខ្លួន កាន់តែមានពិរុទ្ធភាពធ្ងន់ទៅៗ ដែលនាំឲ្យកាន់តែទទួលទោសកាន់តែធ្ងន់ថែមទៀតប៉ុណ្ណោះ ។
ដូច្នេះ កុំអាលអរអី ទោះយ៉ាងណាក្តី ក្រុមនិយមសម រង្សី ដែលធ្វេីសកម្មភាពក្នុងនាមឧទ្ទាមចលនាសាង្គ្រោះជាតិ កាន់តែដាក់បន្ទុកលេីខ្លួនកាន់តែធ្ងន់កជាងថែមទៀត ។។
0 comments