(ម៉ូស្គូ)៖ ក្រុមមន្ត្រីសន្តិសុខនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើលទ្ធភាព បង្កើតបណ្ដាញប្រព័ន្ធទូរស័ព្ទដៃចល័ត 5G នៅរយៈពេលបីឆ្នាំខាងមុខ ក្នុងគោលបំណងការពារប្រទេសពីការគំរាមកំហែងរបស់ចិន។ នេះបើតាម Axios ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
សារព័ត៌មាន Axios ផ្អែកលើប្រភពដែលខ្លួនទទួលបានបានបញ្ជាក់ថា តាមរយៈការធ្វើបទបង្ហាញលើកម្មវិធី Power Point និងកំណត់ហេតុមួយផលិតដោយក្រុមមន្ត្រីសន្តិសុខជាតិ អាមេរិក ទីក្រុងវ៉ាស៊ីនតោនមានជម្រើសពីរយ៉ាង ដើម្បីសម្រេចគោលដៅនេះ។ ទីមួយគឺតម្រូវឱ្យរដ្ឋាភិបាលអាមេរិក ចំណាយលុយលើការបងើ្កតបណ្ដាញតែមួយ ភ្ជាប់ជាមួយនឹងការ ធ្វើតូបនីយកម្មនៃហេរដ្ឋារចនាសម្ព័ន្ធជាប្រវត្តិសាស្ត្រ រីឯជម្រើសទី ២ នោះគឺឱ្យអ្នកផ្គត់ផ្គង់បណ្ដាញអិនធឺណែតអាមេរិក បង្កើតបណ្ដាញប្រព័ន្ធ 5G ប្រកួតប្រជែងនឹងអ្នកផ្គត់ផ្គង់ ដទៃទៀត។
គួរបញ្ជាក់ថា បើតាមឯកសារខាងលើ វិធានការចាំបាច់ទាំងអស់ គឺមានគោលដៅទប់ទល់នឹងបច្ចេកវិទ្យារបស់ចិន ក្នុងវិស័យព័ត៌មានវិទ្យា ហើយមិនតែប៉ុណ្ណោះ ឯកសារដដែលក៏បាន ចាត់ទុកផងដែរថាចិនគឺជាតួអង្គអាក្រក់នៃវិស័យព័ត៌មានវិទ្យា ដូច្នេះផែនការថ្មីនេះអាចនឹងចូលរួមចំណែកការពារសេដ្ឋកិច្ច និងសន្តិសុខព័ត៌មានវិទ្យាអាមេរិក ពីការគំរាមរបស់
ទីក្រុងប៉េកាំង៕
ដោយ៖Fresh News
0 comments