Tuesday, December 5, 2017

សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន បានចុះអនុស្សរណៈយោគយល់​ជាមួយ Zhejiang Ocean University និងក្រុមហ៊ុន Chinanx Financial Group​ របស់ចិន


(​​ចូវសាន-ចិន)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូនៃសមាគម អ.ម.ត ​ចុះអនុស្សរណៈជាមួយ​ Zhejiang Ocean University និងក្រុមហ៊ុន Chinanx Financial Group ក្នុងគោលបំណង ស្វែងរកកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសចិន ​សម្រាប់សិស្ស-និស្សិតកម្ពុជា ចំនួន​២០នាក់ ក្នុងឆ្នាំ​២០១៧-២០១៨ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំ​ជាហត្ថលេខី ក៏បានពិភាក្សា​បន្ថែមអំពីការចូលរួម និងលើកកម្ពស់​កម្មវិធីអប់រំកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ទទួលបានអាហារូបករណ៍ បន្ថែមទៀត​នៅឆ្នាំបន្តបន្ទាប់ទៀត​។


ក្នុងនាមជាប្រធានសមាគម អ.ម.ត  លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណភាគី សាកលវិទ្យាល័យ និងក្រុមហ៊ុនដែលបានផ្តល់កិច្ចសហប្រតិបត្តិការ លើការផ្តល់អាហារូបករណ៍ចំពោះសិស្ស-និស្សិតកម្ពុជា ដែលជាការចូលរួមយ៉ាងខ្លាំងក្នុងការ បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា​។
លោកបានផ្តាំផ្ញើ​និស្សិត ដែលទទួលបានអាហារូបករណ៍នាឱកាសនេះ ត្រូវយកចិត្តទុកដាក់លើការសិក្សាទាំងផ្នែកភាសា និងជំនាញ ដើម្បីទទួលបាននូវចំណេះដឹងយ៉ាងពិតប្រាកដ ក្រោយពេលបញ្ចប់ការសិក្សា និងវិលត្រលប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ​។


គួរកត់សម្គាល់ផងដែរ បេសកកម្មរបស់សមាគម អ.ម.ត គឺស្វែងរកឱកាសអាហារូបករណ៍​កម្មសិក្សា​ការងារ ដល់យុវជនកម្ពុជា​ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស​។ ដោយឡែក តាមរយៈសមាគម អ.ម.ត ចាប់ពីឆ្នាំ​២០០៩ មកដល់បច្ចុប្បន្ននេះ និស្សិតកម្ពុជា​ បានបញ្ជូនទៅសិក្សានៅប្រទេសចិន ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បានចំនួន៩៨នាក់ហើយ​។
បន្ទាប់ពីការចុះអនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំង២រួចមក គណប្រតិភូក៏បានអញ្ជើញដើរទស្សនាសាកលវិទ្យាល័យ Zhejiang Ocean និងកន្លែងស្នាក់នៅរបស់និស្សិតខ្មែរស្នាក់នៅ សាកលវិទ្យាល័យនេះផងដែរ៕






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...