ផ្លែឈើទាំងបីប្រភេទខាងក្រោម អ្នកគួរតែចៀសកុំពិសាច្រើន ឱ្យសោះ ព្រោះវាអាចធ្វើឱ្យអ្នកងាយ កើតមហារីកបាន ។ តើមានអ្វីខ្លះទៅ?
១-អ្នកមិនគួរពិសាផ្លែឈើ ដែលក្លាសេនៅកន្លែងកកនោះទេ ព្រោះវាអាចផ្ទុកជាតិពុល ហើយបញ្ចោញមក ក្រៅ ។ ដូចនេះ វានឹងធ្វើឱ្យអ្នកឈឺក្បាល វិលមុខឬចង់ក្អួតជាដើម នៅក្រោយ ពេលដែលអ្នកបរិភោគរួច ។
២-ផ្លែឈើដែលចិតរួច អ្នកគួរតែកុំសូវទិញមកបរិភោគឱ្យសោះ ព្រោះក្រោយពេលដែលចិតរួចវាអាច បាត់បង់សារធាតុចិញ្ចឹមទាំងឡាយ ។ ដូចនេះ វានឹងមិនល្អចំពោះសុខភាព របស់អ្នកឡើយ នៅពេលដែលអ្នក ពិសាច្រើន ។
៣-ផ្លែទន្លាប់ជាផ្លែឈើ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ។ ប៉ុន្តែអ្នកដែលមានជំងឺក្រពះគួរតែកុំ ពិសាច្រើន ព្រោះវាអាចធ្វើឱ្យអាការៈជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង ៕
0 comments