សន្និសីទអាហារូបករណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញឲ្យ សិស្សានុសិស្ស និងនិស្សិតកម្ពុជាទទួលបានចំណេះដឹងបន្ថែមអំពីបែបបទក្នុងការដាក់អាហារូបករណ៍ តម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លីក៏ដូចជាការបង្កើនភាពពប្រកួតប្រជែង របស់ពួកគេដើម្បីទទួលបាននូវអាត្រាជោគជ័យខ្ពស់ក្នុងអាហារូបករណ៍ថ្នាក់តំបន់និង អន្តរជាតិ។
វត្ដមានស្ថានទូតផ្តល់អាហារូបករណ៍ធំៗ និងវាគ្មិន ដែលមានបទពិសោធន៍ជាច្រើនរូបនឹងធ្វើបទបង្ហាញអំពីដំណើរនៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាប្រលង របៀបបំពេញបែបបទក៏ដូចជាគន្លឹះផ្សេងៗក្នុងការត្រៀមខ្លូនទុកជាមុនឲ្យមានប្រសិទ្ធិភាព។ ក្នុងនោះផងដែរនឹងមានការបកស្រាយលម្អិតអំពីអាហារូបករណ៍ល្បីៗដែលផ្តល់មកនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ អាហារូបករណ៍ដែលផ្ដល់ឲ្យសិស្សនិស្សិតអន្តរជាតិនៅទូទាំងសកលលោក និងអាហារូបករណ៍ដែលផ្តល់ដោយផ្ទាល់ពីសាកលវិទ្យាល័យនៅបរទេស។
បន្ថែមពីលើនេះទៀតសន្និសីទនេះនឹងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សាដើម្បីអោយអ្នកចូលរួមយល់កាន់តែច្បាស់ពីប្រភពព័ត៌មានអាហារូបករណ៍ ប្រភេទអាហារូបករណ៍ល្បីៗ តិចនិកក្នុងការសរសេរ Personal Statement និង Study Plan និងព័ត៌មានលម្អិតដើម្បីត្រៀមសម្ភាសន៍។
ពីសន្និសីទអាហារូបករណ៍ឆ្នាំនេះ សិស្សនិស្សិតនឹងយល់ដឹងបន្ថែមអំពីជំហាន នៃការរៀបចំខ្លួនដូចជាពិន្ទុតេស្តភាសាបរទេស កិច្ចការសហគមន៍ និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះដែលមានសារៈសំខាន់ដល់ការប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍។
សនិ្នសីទអាហារូបករណ៍លើកទី៦នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមករា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា(តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។
ព័ត៌មានបន្ថែម អាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរសព្ទលេខ ០១២ ២៣០ ១៤០/ ០១០ ៩១១ ៧៧៦ ៕
0 comments