Saturday, December 30, 2017

ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កំណត់អំពីការប្រើប្រាស់អក្សខ្មែរ នៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ


(ភ្នំពេញ)៖ ​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយច្បាប់ ផ្ញើជូនគ្រប់អភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា ដោយកំណត់អំពីការប្រើប្រាស់អក្សខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាម ការដ្ឋានសំណង់នានាទូទាំងប្រទេស។

ក្នុងលិខិតរបស់លោក ជា សុផារ៉ា បានប្រាប់អភិបាលរាជធានីខេត្តយ៉ាងដូច្នេះថា ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយ នៅតាមការដ្ឋានសំណង់ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖
១៖ អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ
២៖ អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សខ្មែរ
៣៖ ការសរសេរអក្សខ្មែរត្រូវអនុវត្តតាមវចនានុក្រម របស់សម្តេចសង្ឃ ជួន ណាត៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...