Saturday, December 30, 2017

ស្នងការរាជធានីភ្នំពេញ បំពាក់អាវុធដល់កងកម្លាំងអន្តរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម


(ភ្នំពេញ)៖នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបំពាក់អាវុធ ដល់កងកម្លាំងអន្តរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ក្នុងពិធីនេះ មានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...