Sunday, December 24, 2017

លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ការប្រឡង​ជ្រើសរើស​នាយទាហាន គឺ​មិនមាន​សូក​ប៉ាន់ ស៊ីសំណូក​ទេ​


(​ភ្នំពេញ​)៖ ការប្រឡង​ជ្រើសរើស​នាយទាហាន​សកម្ម​ជំនា​ន់ទី​២២​បន្ត​វេ​ន្ត​ជំនា​ន់ទី​១១ ជើងគោក​ជំនា​ន់ទី​១០​ព្រមទាំង​នាយទាហាន​បច្ចេក​​ទេស នៃ​កងយោធពល​ខេមរភូមិន្ទ​សម្រាប់​ឆ្នាំ​២០១៨ បានចាប់ផ្តើម​ដំណើរការ កាល​ព្រឹក​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​បាក់​ទូក ក្រោម​អធិបតី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​អនុប្រធាន​គណៈកម្មការ​ហ្វឹកហ្វឺន​ប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​​ខេមរភូមិន្ទ​សម្រាប់​ឆ្នាំ​២០១៨​។​


ការប្រលង​នេះ មាន​គណៈកម្មការ​សរុប​ប្រមាណ​ជាង​៥០០ នាក់​ចូលរួម​ធ្វើជា​មេ​ប្រយោគ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​និង​តម្លាភាព​ជូន​ដល់​​បេក្ខជន​ទាំងអស់​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​ណែ​ត បានផ្តល់​គោល​គំនិត​សំខាន់ៗ​៣ គឺ .​បេក្ខជន​គឺ​ត្រូវ​ប្រឹងប្រែង​ខិតខំ​ប្រឡង​អោយ​​អស់ពី​សមត្ថភាព .​ត្រូវយក​ចំណេះដឹង​ដែល​ខ្លួន​បាន​សិក្សា​កន្លងមក មក​បញ្ចេញ​នៅថ្ងៃនេះ និង​បញ្ជាក់​នៅថ្ងៃនេះ​។ ការប្រឡង​នៅថ្ងៃនេះ មិនមាន​សូក​ប៉ាន់ មិនមាន​ស៊ីសំណូក​ពី​ជន​ឈ្លៀត​ឱកាស​ណា​ម្នាក់​ទេ បើ​មាន​យើង​រាយការណ៍ ដើម្បី​ទប់ស្កាត់​បន្ទាន់​។​
លោក​បាន​បញ្ជាក់ថា ការប្រឡង​នៅ​ឆ្នាំនេះ​ឃើញថា​បេក្ខជន​មានការ​កើនឡើង សរុប​ចំនួន ៧១៨២​នាក់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​​មុន​ត្រឹមតែ ជាង​៤០០០ នាក់​ប៉ុណ្ណោះ​។​
ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត​ក្នុងនាម​អនុប្រធាន​គណៈកម្មការ​ហ្វឹកហ្វឺន​ប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេ​មរ​​ភូមិន្ទ​សម្រាប់​ឆ្នាំ​២០១៨ សូម​អរគុណ​ចំពោះ​បេក្ខជន ដែល​បានដាក់​ពាក្យ​ប្រឡង​ចូល​បម្រើកងទ័ព ជាពិសេស​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​អាណាព្យាបាល ដែល​បាន​ជម្រុញ និង​លើកទឹកចិត្ត​ដល់​កូនៗ​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​។​ការប្រឡង​តែងមាន​ជាប់ និង​ធ្លាក់ បើ​មិន​ជាប់​នៅថ្ងៃនេះ​ទេ​ប្អូនៗ អាចមាន​ឱកាស​សាកល្បង​ម្តងទៀត​នៅ​ឆ្នាំក្រោយ​៕​






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...