Monday, December 11, 2017

ក្រសួងមហាផ្ទៃ អំពាវនាវកុំឱ្យចាញ់បោក ជនខិលខូច ដែលបន្លំប្រើឈ្មោះថ្នាក់ដឹកនាំ ដើម្បីរត់ការតែងតាំងមុខតំណែង នៅតាមមូលដ្ឋាន


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយអំពាវនាវកុំឱ្យមានការចាញ់បោក ជនខិលខូច ដែលបន្លំប្រើឈ្មោះថ្នាក់ដឹកនាំ អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និងលោក រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដើម្បីរត់ការតែងតាំងមុខតំណែងមន្រ្តី នៅតាមមូលដ្ឋាន។
ក្រសួងមហាផ្ទៃ បានអះអាងថា នាថ្មីៗនេះ មានជនខិលខូចមួយចំនួន បានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង លោក រស់ សុផាន់ ដើម្បីទំនាក់ទំនងទូរស័ព្ទឆបោកទារប្រាក់ពីមន្រ្តីរាជការ ជាពិសេសមន្រ្តីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមុខតំណែង ក្នុងគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងមុខតំណែងមួយចំនួនទៀត ក្នុងរចនាសម្ព័ន្ធ សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាថ្នូរនឹងការជួយសម្រួល តែងតាំងមុខតំណែង ឬដំឡើងថ្នាក់ និងឋានន្តរស័ក្តិដល់សាមីខ្លួនម្នាក់ៗ។

លិខិតក្រសួងបានបន្ថែមទៀតថា បច្ចុប្បន្ន អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ បានដាក់ពាក្យជូនសមត្ថកិច្ចជំនាញ ដើម្បីធ្វើការស្រាវជ្រាវ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
យ៉ាងណាក៏ដោយ ក្រសួងបានជំរុញឱ្យមន្រ្តីនៅមូលដ្ឋានរាយការណ៍ជាបន្ទាន់ ក្នុងករណីដែលមានការឆរបោកបែបនេះ៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...