Wednesday, December 20, 2017

សម្ដេច​តេ​ជោ ហ៊ុន សែន៖ «យើង​មិនអាច​ក្លាយខ្លួនជា​អ្នក​រង់ចាំ​អុកស៊ីសែន​ពី​អ្នកណា​ដក​ទេ​»


(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប​សួរ​សុខ​​ទុក្ខ កូនក្មួយ​កម្មករ​កម្ម​ការ​នី ចំនួន​១៦.១១៨​នាក់​មកពី​រោងចក្រ​ចំនួន​១៤ នៅ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ក្នុងចំណោម​ប្រសាសន៍​សំខាន់ៗ​ជាច្រើនៗ សម្ដេច​តេ​ជោ ក៏បាន​ផ្ដោតលើ​ចំណុច​សំខាន់​មួយ ដើម្បី​រំលឹកស្មារតី​ប្រជាពលរដ្ឋ​កម្ពុជា​ថា “​យើង​មិនអាច​ក្លាយខ្លួនជា​អ្នក​រង់ចាំ​អុកស៊ីសែន​ពី​អ្នកណា​ដក​ទេ នេះ​ជា​ចំណុច​ភាព​ធន់​របស់​យើង​”​។​

​សម្ដេច​តេ​ជោ បាន​លើកឡើងថា “​នយោបាយ​ឈ្នះ​ឈ្នះ បានធ្វើ​ឲ្យ​យើង​បង្រួបបង្រួម ប្រទេស​ពី​តំបន់​ត្រួតត្រា​ច្រើន​មកជា​តំបន់​ត្រួត​​ត្រា​តែមួយ​…​គ្មាន​ជោគជ័យ​ណាមួយ ដែល​យើង​ទទួលបាន​ដោយ​គ្មាន​ការចូលរួម​នោះទេ​។​ជោគជ័យ​ពីមុន​បានមកពី​ការចូលរួម​​របស់​ជីដូន​ជីតា​និង​ឪពុកម្ដាយ របស់​ក្មួយៗ​…​ក្មួយៗ​ត្រូវ​ចងចាំ​ថា ដើម្បី​មានការ​ងារ​ធ្វើ​នៅថ្ងៃនេះ យើង​បាន​លះបង់​ច្រើនណាស់ ដើម្បី​ឲ្យ​ក្មួយៗ​បានការ​ងារ​ធ្វើ និង​ប្រាក់ចំណូល​សមរម្យ តាមរយៈ​នោះ​យើង​បាន​រួមគ្នា កសាង​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម កាត់បន្ថយ​ភាពក្រីក្រ​…”​។​
​ជាមួយគ្នានេះ សម្ដេច​បានបង្ហាញ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​សម្ដេច​បាន​ដឹងថា ប្រធាន​រដ្ឋបាល​មាន​ប្រាក់ខែ​ពី​១៦០០-២៥០០​ដុល្លារ​អាមេរិក​។​សម្តេច​មានប្រសាសន៍​ដូច្នេះ​ថា ៖ “…​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ កាលពី​ថ្ងៃមុន​ប្រធាន​រដ្ឋបាល​មាន​​ប្រាក់ខែ​១៦០០​ដុល្លារ​អាមេរិក រឹតតែ​ភ្ញាក់ផ្អើល​ទៀត ថ្ងៃមុន​ប្រធាន​រដ្ឋបាល មាន​ប្រាក់ខែ​២៥០០​ដុល្លារ​…​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្មួយៗ ត្រូវ​ចងចាំ​ការចាប់ផ្ដើម របស់​យើង​គឺ​លំបាក​ណាស់​…​ពីមុន​ឃើញ​ពូ​នៅ​ខ្សែត្រៀម​ខាងមុខ ដោះស្រាយ​ការលំបាក​នានា​របស់​ក​ង​ទ័ព​​និង​ប្រជាជន ក្នុងពេល​ជាមួយគ្នា​គេ​ឃើញ​ពូ នៅលើ​តុ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​បន្តទៀត គេ​ឃើញ​ពូ​នៅតាម​វាលស្រែ​ប៉ុន្តែ​ឥឡូវនេះ​​យើង​បាន​ឆ្លងកាត់ ដំណាក់​ប្រកបដោយ​ជោគជ័យ ពី​ប្រទេសមួយ​ដែលមាន​ប្រជាជន​៥​លាន​នាក់ ខ្វះ​ស្បៀង​តែ​ឥឡូវ​យើង​មាន​ប្រជាជន ជាង​១៦​លាន​នាក់ តែ​ជា​ប្រទេស​នាំចេញ​ស្រូវ​អង្ករ​…​ពូ​មិន​បោះបង់ចោល​វិស័យ​កសិកម្ម​នោះទេ តែ​យើង​ត្រូវតែ​ជំរុញ​វិស័យនេះ​ឲ្យ​ក្លាយ​​ជា​វិស័យ​កសិឧស្សាហកម្ម​…​យើង​ត្រូវតែ​បន្ត​ពង្រឹង​វិស័យ​សេវា​…​ក្នុងនោះ​មាន​វិស័យ​ទេសចរណ៍ នៅខាងមុខ​យើង​មាន​ពិធីបុណ្យ​សមុទ្រ​​ព្រះអាទិត្យ​រះ នៅ​ទិសនិរតី​… យើង​បន្ត​ខិតខំ​ធ្វើ​ឲ្យ​មាន​ភាពរឹងមាំ នៃ​សេដ្ឋកិច្ច​របស់​យើង​…​ក្នុង​ចិត្ត​របស់ខ្ញុំ​បានសម្រេច​រួចហើយ​ថា នឹង​បង្កើត​ធនាគារ​មួយទៀត គឺ​ធនាគារ​ធុន​តូច​និង​មធ្យម​តែម្ដង​…​វា​នឹង​ដោះស្រាយ​បញ្ហា​តម្រូវការ​ក្នុងស្រុក​និង​ការប្រកួតប្រជែង​​នាំចេញ ទៅ​ក្រៅប្រទេស​។​ត្រូវ​ចងចាំ​ឲ្យ​បាន​ថា​មានតែ​ប្រទេស ក្រីក្រ​តែប៉ុណ្ណោះ​ដែល​ទទួលបាន ភាពអនុគ្រោះ​ពន្ធដារ​ពី​ប្រទេស​នានា​…”​។​
​សម្ដេច​បាន​សង្កត់ធ្ងន់​ថា “…​យើង​មិនអាច​ក្លាយខ្លួនជា​អ្នក​រង់ចាំ​អុកស៊ីសែន​ពី​អ្នកណា​ដក​ទេ នេះ​ជា​ចំណុច​ភាព​ធន់​របស់​យើង​…​លើ​​ពិភពលោក​បច្ចុប្បន្ន ការប្រែប្រួល​អាកាសធាតុ វា​លឿន​ណាស់​អាច​បង្កបញ្ហា និង​ការលំបាក​ដល់​ប្រជាជាតិ​របស់​យើង​…​ដូចជា​ឥឡូវ​នេះ​ពូជស្រូវ ដែល​ដូនតា​យើង​ធ្លាប់​ដាំ​ដុះ លែង​ត្រូវ​ជាមួយ​អាកាសធាតុ​…”​។​
​ក្នុងឱកាស​នេះដែរ សម្ដេច​បាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ ដែល​មិន​ប្រកាស​មិន​តម្លើងថ្លៃ​ផ្ទះជួល​ខណៈដែល​រាជ​​រដ្ឋាភិបាល​បានសម្រេច​តម្លើង​ប្រាក់ខែ ជូន​កម្មករ កម្មការិនី​៕​








Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...