នៅលើពិភពលោកសព្វថ្ងៃ ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស បាននិងកំពុងពេញនិយម ដែលបណ្តាប្រទេស យកមកប្រើ ដើម្បីដឹកនាំ គ្រប់គ្រងប្រទេសឲ្យ ធានាស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គម ស្របតាមសម័យកាល ។
អង្គការសង្គមជាទូទៅ ក៏បានយកទ្រឹស្តី និងវិធីប្រតិបត្តិការការងាររបស់ខ្លួន ទៅតាមគោលការណ៍ប្រជាធិបតេ្យ និងសិទ្ធិមនុស្សជាមូលដ្ឋានដែរ ។
ក៏ប៉ុន្តែ ទន្ទឹមនឹងគុណសម្បត្តិនៃការគោរព និងអនុវត្តតាមគោលការណ៏ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ ក៏គេសង្កេតឃេីញ មានបាតុភាពឆ្លៀតយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកកេងចំណេញ តាមគ្រប់រូបភាព អាស្រ័យនិន្នាការនយោបាយ មនោគមន៏វិជ្ជា និងភាពអត្តនោម័តរបស់ប្រទេស អង្គការសង្គម និងបុគ្គលមួយចំនួន ដែលបណ្តាលឲ្យមានកេីតឡេីងនូវបដិវាទកម្មនៅលេីពិភពលោក ក្នុងប្រទេស ក៏ដូចជានៅក្នុងសង្គម ។
ប្រទេសធំៗខ្លះ ដោយសារចង់យកឥទ្ធិពលត្រួតត្រាពិភពលោក បានយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកប្រេីដេីម្បីដាក់គំនាបលេីប្រទេសតូចតាច ឲ្យស្ថិតនៅក្រោមការអូសទាញនិងបំណងរបស់ខ្លួន ។
ប្រទេសមធ្យមមួយចំនួន ដេីម្បីរស់ បានទោរទន់ទៅតាមនយោបាយអនុវត្តភាពរបស់ប្រទេសធំដែលមានឥទ្ធពលលេីខ្លួន ចេះតែបន្ទរស្រែកតាមនិងធ្វេីតាមនយោបាយចង់ត្រួតត្រារបស់ប្រទេសធំ ។
ប្រទេសតូចតាចខ្លះ ដេីម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងបរិបទនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន តែងតែត្រូវទទួលរងនូវការគាបសង្កត់ ការគំរាមកំហែងដាក់ទណ្ឌកម្មផ្សេងៗ ពីប្រទេសធំៗដែលមានគំនិតត្រួតត្រាគេឯងនោះ ។
ចំណែក អង្គការសង្គមសុីវិលមួយចំនួនធំ ដេីម្បីរស់ និងផលប្រយោជន៏ បានដេីរនយោបាយលំអៀងទៅតាមប្រទេសណាដែលផ្តល់ផលប្រយោជន៏ឲ្យខ្លួន ។
ចំណែកអ្នកនយោបាយមួយចំនួន អាស្រ័យដោយចង់កេងចំណេញនយោបាយ ក៏តែងតែឆ្លៀតកេងយកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកឃោសនាអូសទាញដេីម្បីកេងយកប្រជាប្រិយភាព ហេីយមានអ្នកខ្លះរហូតរំលោភប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហេីយអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សទៀតផង ។
សរុបមក ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ត្រូវបានបណ្តាប្រទេស បណ្តាអង្គការសង្គម និង អ្នកនយោបាយ ឆ្លៀតកេងប្រវ័ញ្ចដេីម្បីផលចំណេញ ដោយមិនបានគិតពីការគោរពនិងអនុវត្តបានត្រឹមត្រូវតាមប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ ។ ហេតុដូច្នេះហេីយបានជា កម្ពុជា ត្រូវបានប្រទេសមួយចំនួន បណ្តាអង្គការ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចងជាចង្កោមគ្នាជាប្រព័ន្ធចង់ធ្វេីបដិ់វត្តន៏ព័ណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តែត្រូវបែកការណ៍ហេីយត្រូវទទួលការចាត់វិធានការណ៍ផ្លូវច្បាប់ ចាប់ដាក់គុក និងរំលាយចោលនោះ នាំគ្នាឃោសនាបំភាន់មតិជាតិនិងអន្តរជាតិដាក់គំនាប ដោយយកឡេះថារាជរដ្ឋាភិបាលរំលោភលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅវិញ ។ ក៏ប៉ុន្តែ សូមជំរាបអស់លោកថា សច្ចៈធម៌នៅតែជាសច្ចៈធម៌ ហេីយសច្ចៈធម៌តែងបានជ័យជំនះ ។
0 comments