Tuesday, December 12, 2017

ឯកឧត្តម សុខ ឥសាន៖ កងកម្លាំងប្រដាប់អាវុធ គឺជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ


រាជរដ្ឋាភិបាលកម្ពុជា ដែលកេីតចេញពីការបោះឆ្នោត គឺជារាជរដ្ឋាភិបាលជាតិ តំណាងឲ្យអំណាចប្រជាជនកម្ពុជាទូទាំងប្រទេស ។ ដេីម្បីការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីជាតិ ចាំបាច់ត្រូវមានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងយោធពលខេមរភូ
មិន្ទ កងរាជអាវុធហត្ថ កងនគរបាលជាតិ និងកងសន្តិសុខជាតិ ដែលជាកងកម្លាំងប្រដាប់អវុធរបស់ជាតិ ។ បេីជាកងកម្លាំងរបស់ជាតិ ចាំបាច់ត្រូវមានតួនាទីភារកិច្ចការពារជាតិ ការពាររាជរដ្ឋាភិបាលរបស់ជាតិ ការពារសន្តិភាពជាតិ ការពារសន្តិសុខជាតិ និង ការពារជីវភាពរស់នៅរបស់ប្រជាជាតិ ឲ្យមាននិរន្តេភាពរីកចម្រេីនតទៅ ។

ដូច្នេះ កងកម្លាំងប្រដាប់អាវុធជាតិ មានតួនាទីការពារសមិទ្ធផលរបស់សង្គមជាតិ ការពាររាជរដ្ឋាភិបាលរបស់ជាតិ មិនឲ្យរងការគំរាមកំហែង ប្ញការប៉ុនប៉ងផ្តួលរំលំដោយប្រការណាមួយជាដាច់ខាត ។ កងកម្លាំងប្រដាប់អាវុធមិនអព្យាក្រឹត្យរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយឡេីយ តែអព្យាក្រឹត្យ រវាងគណបក្សនយោបាយ និងគណបក្សនយោបាយតែប៉ុណ្ណោះ សូមកុំច្រឡំឲ្យសោះ ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...