ដេីម្បីបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានតម្រូវឲ្យកម្ពុជាដេីរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ក្រោយការបោះឆ្នោតសកលលេីកទី១ នាឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់ មហិច្ឆតារបស់បរទេសខ្លះនៅតែយកការប្រកួតប្រជែងមនោគមន៏វិជ្ជាមកអនុវត្ត នៅកម្ពុជាក្នុងគោលបំណងដណ្តេីមយកភូមិសាស្ត្រនយោបាយអំណោយផលដល់ខ្លួននិងក្រុមអាយ៉ងរបស់ខ្លួន ។ រឿងជាក់ស្តែងបានបង្ហាញច្បាស់តាមរយៈការទម្លាយការពិតដោយផ្ទាល់មាត់របស់ កឹម សុខា ថាបានអនុវត្តតាមផែនការផ្តូលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមបែបបដិវត្តន៏ព៌ណ យកគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែបី ដែលប្រឈមមុខនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌកម្ពុជា ដែលជាទោសក្បត់ជាតិ ។ ការមានវិធានការណ៏ផ្លូវច្បាប់លេីជនក្បត់ជាតិគឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាឲ្យមាននិរន្តរភាពរីកចំរេីនយូរអង្វែងតទៅ ។
នេះជាសច្ចៈធ៌ម ដែលត្រូវតែទទួលស្គាល់ ។ បេីកុំផ្អែកលេីនិន្នាការនយោបាយ ផ្អែកលេីឥទ្ធពលរបស់មហាអំណាចណាមួយនោះ ការពិតអាចនឹងត្រូវរកឃេីញយ៉ាងងាយ ។
ដូច្នេះ មានតែផ្លូវម៉្យាងទេ ដែលត្រូវតែទទួលស្គាល់ការពិតថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវនិងពង្រឹងជាលំដាប់តាមរយៈការអនុវត្តន៏ច្បាប់ ។ អ្នកណាល្មេីសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះទង្វេីល្មេីសច្បាប់របស់ខ្លួន ។ ម៉្យាងទៀត ជាបញ្ហាសំខាន់ដែលគួរកត់សម្គាល់ គឺកុំឲ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាដោយមហិច្ឆតារបស់បរទេសណាមួយ ។
ដូច្នេះ បេីទាំងអស់គ្នាទទួលស្គាល់ការពិតនោះ លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា នឹងត្រូវបានដំណេីរការដោយរលូន និងគ្មានឧបសគ្គ ហេីយកម្ពុជានឹងរក្សាបានសន្តិភាព និងស្ថេរភាពនយោបាយរឹងមាំ ជាមិនខាន ។។
0 comments