Wednesday, December 27, 2017

តោះ! ទៅស្វែងយល់ទ្វារឋាននរក «ចន្លោះភពអង្គារ និងព្រហស្បតិ៍» កំពុង​រង់ចាំយាន​អវកាសដែលហោះមិនប្រយ័ត្ន


(ភ្នំពេញ)៖ មិនមែនជារឿង​លេងសើចនោះឡើយ សម្រាប់តំបន់​ចម្លោះភពអង្គារ និងព្រហស្បតិ៍ ដែលគ្រប់គ្នា​ស្គាល់ថា «ខ្សែក្រវាត់​អាចម៍ផ្កាយ Asteroid Belt» ដែលមានវត្ថុអវកាស​​តម្រៀបគ្នា​រាប់ពាន់ពាន់លានដុំ​ពីតូចប៉ុនគ្រាប់ខ្សាច់ រហូតទៅដល់ទំហំ​មុខកាត់ជិត ១,០០០គីឡូម៉ែត្រ ហើយវាពិត​ជាទ្វារ​​នៃឋាននរក​យ៉ាងពិតប្រាកដ ប្រសិនបើយាន​​អវកាសនានា មិនបានប្រុង​ប្រយ័ត្នកម្រិតខ្ពស់ ដើម្បីធ្វើការឆ្លងកាត់​​ឲ្យផុតតំបន់នេះទេនោះ។


ខ្សែក្រវាត់អាចម៍ផ្កាយ ឬជារនាំងឃាំងប្រព័ន្ធ​ព្រះអាទិត្យក្នុង ដែលមានភពសំបូរ​ដោយថ្មចំនួន ០៤ គឺភពពុធ សុក្រ ផែនដី និងអង្គារនោះ គឺជារង្វង់អាចម៍ផ្កាយព័ទ្ធជុំវិញព្រះអាទិត្យតែម្តង ដែលវាប្រមូល​ផ្តុំនៅទីនោះ តាំងពីការកកើតប្រព័ន្ធ​ព្រះអាទិត្យដំបូងៗ ហើយយានអវកាស ឬយាន​រុករក​ដែលធ្វើដំណើរ​ទៅប្រព័ន្ធព្រះអាទិត្យក្រៅ ត្រូវតែឆ្លងកាត់​តំបន់ដ៏គ្រោះថ្នាក់​បំផុតនេះសិន ដែលស្ថិតនៅ​ចម្លោះភពព្រហស្បតិ៍ និងអង្គារ ដែលមានចម្ងាយជាមធ្យម ៤០០លានគីឡូម៉ែត្រ ពីព្រះអាទិត្យ ឬស្មើនឹងចម្លាយពីព្រះអាទិត្យ និងផែនដីគុណនឹងបី។


សម្រាប់យាន​ដែលបានទៅឆ្លងកាត់ទីនោះ​ បានសម្រេចមុនគេ គឺ Pioneer 10 នៅក្នុងឆ្នាំ១៩៧២ ទោះបីជា​បែបនេះក្តី អាចម៍ផ្កាយធំៗ​ទាំងនោះ ស្ថិតនៅចម្ងាយ​​ពីគ្នាចាប់ពី​រាប់គីឡូម៉ែត្រឡើងទៅ ដែលវាពិតជាអាច​ឲ្យយានមួយចំនួន​គេចមិនផុស។ នេះយើងនិយាយ​អំពីយានតូចៗ​ប៉ុណ្ណោះ ចុះបើ​ថ្ងៃអនាគត ដែលមនុស្ស​គ្រោងបញ្ជូន​នាវាអវកាស ឬមួយក៏យាន​ដែលមានមនុស្សជិះទំហំធំៗ ឆ្លងកាត់​តំបន់​ដែលមិនអាច​គេចបាននេះ វាពិតជាត្រូវការ​ចាំបាច់ នូវភាពប្រុងប្រយ័ត្នខ្ពស់បំផុត។


គួរបញ្ជាក់ថា ទោះបីជាមានគ្រោះថ្នាក់​យ៉ាងណាក៏ដោយ ទីភ្នាក់ងារអវកាស​អាមេរិក និងអឺរ៉ុប នៅតែអាចបញ្ជូនយាន​មកទល់នឹងពេលនេះ សរុបចំនួន ១២គ្រឿងហើយ ឆ្លងកាត់ខ្សែ​ក្រវាត់​អាចម៍​ផ្កាយខាងលើនេះដោយសុវត្ថិភាព ក្នុងនោះមាន​យានល្បីៗ​ឈ្មោះដូច Voyager 1 និង 2, New Horizons, Cassini, យាន Dawn (កំពុងស្ថិតនៅក្នុង​តំបន់នោះផ្ទាល់) និង Pioneer ជាដើម។


សម្រាប់ខ្សែក្រវាត់​អាចម៍ផ្កាយនោះ ក៏ជាជម្រកនៃអាចម៍ផ្កាយដ៏ធំមួយឈ្មោះ Vesta (មុខកាត់ ៥៣០គីឡូម៉ែត្រ) និងភព​បម្រុង Ceres (មុខកាត់ ៩៥០គីឡូម៉ែត្រ) ដែលតំបន់ទាំងពីរនេះ យានអវកាស Dawn បានធ្វើការសិក្សាដឹងអំពីព័ត៌មាន​ជាច្រើនមកហើយ ដូចជា Ceres មានទឹក​នៅក្រោមស្រទាប់របស់វា ហើយ Vesta វិញមានរណ្តៅធំ​មួយចំនួន ដែលអាច​ឲ្យមនុស្ស​យក​ធ្វើជាមូលដ្ឋានស្រាវជ្រាវ នាថ្ងៃអនាគតដ៏វែងឆ្ងាយ​ ប្រសិនបើយើងអាចមានលទ្ធភាព៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...