កំពង់ឆ្នាំង ៖អតីតសមាជិកពេញសិទ្ធិនិងបំរុងក្រុមប្រឹក្សាខេត្ត ក្រុង សង្កាត់ចំនួន១០រូបមកពីគណបក្សសង្ក្រោះជាតិ បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងកំពង
់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅ
ក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្តថ្នាក់ក្រុង/សង្កាត់និងសមាជិកសមាជិកាថ្មីសរុបចំនួន១០០នាក់។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង បានអានសេចក្តីសំរេច អតីតសមាជិកពេញសិទ្ធិនិងបំរុងក្រុម
ប្រឹក្សាខេត្ត ក្រុង សង្កាត់ចំនួន១០នាក់មកពីគណបក្សសង្ក្រោះជាត សំរេចបញ្ចូលសមាជិកសមាជិកថ្មី ជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះតទៅ។ បន្ទាប់មកគណៈអធិបតីបានប្រគល់សេចក្តីសំរេចរួចមកលោកហ៊ីម ស្មាក់ឯលតំណាងអោយសមាជិកថ្មីបានធ្វើការចាប់អារម្មណ៍ចិត្តថាៈដោយបានមើលឃើញអំពើក្បត់របស់លោកកឹមសុខាដែលបានឃុបឃិតជាមួយបរទេសប៉ុនប៉លផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៌ចង់បំផ្លាញសន្តិភាពនៅកម្ពុជានិងធ្វើអោយប្រទេសកម្ពុជាធ្លាក់ចូលក្នុងគ្រោះមហន្តរាយទើបយេីងខ្ញុំទាំងអស់គ្នាសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សជាជនកម្ពុជាដើម្បីបានបំរើប្រទេសជាតិនិងប្រជាជនបន្តទៀត។ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាថាៈស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា,ប្តេជ្ញាគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា,ប្រឆាំងនិងថ្កោលទោសដាច់ខាត រាល់ល្បិចកល ភូតកុហករបស់ជនអគតិដែលញុះញ៉ុងបំបែកបំបាក់សាមគ្គីភាពជាតិនិងប៉ុនប៉ង
ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោកជំទាវជូ ប៊ុនអេង បានមានប្រសាសន៍ថាៈអស់លោកទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន ដែលកន្លងមកគ្រប់អាណត្តិគណបក្ស
ប្រជាជនកម្ពុជាត្រូវបានប្រជាជនបានបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាមន្ត្រីរបស់គណបក្សប្រជាជន បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
លោកជំទាវបានបន្តទៀតថាៈគណបក្សប្រជាជនគឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ និងប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនអ្នកចរចាស្វែងរកសន្តិភាពជាមួយ សម្តេចនរោត្តម សីហនុ ជាអ្នកយាង សម្តេច សីហនុ ចូលប្រទេស គ្រប់គ្រងរាជបល្ល័ងនិង
រាជ្យសម្បត្តិឡើងវិញ និងក៏ជាអ្នកបង្រួបបង្រួ មជាតិខ្មែរតែមួយឡើងវិញ។ប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យ មានគណបក្សជាច្រើនចូលរួមបោះឆ្នោត ក៏ដោយសារគណបក្សប្រជាជនកម្ពុជាផងដែរ។
លោកជំទាវជូ ប៊ុនអេង ក៏បានផ្តាំផ្ញើផងដែរដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុងបក្សអោយបានរឹងមាំ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណៈបក្សប្រជាកម្ពុជាអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បី
អោយពួកគាត់បានយល់ច្បាស់ និងចូលរួមគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
0 comments