ភ្នំពេញៈ យោងតាងសេចក្តីប្រកាសព័ត៌មាន លេខ៧១១/១៧ គ.ស.ជ. គណបក្សសង្គ្រោះជាតិបានជម្រាបជូនសាធារណមតិជាតិ-អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចថា CNRP សូមបដិសេធទាំងស្រុងនូវរាល់សកម្មភាព ឬសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សរបស់ខ្លួនមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេបរបស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្សខ្លួន។
នៅក្នុងសេចក្តីប្រកាសនេះដដែលបានបន្ថែមថា គណបក្សសង្គ្រោះជាតិ មិនទទួលខុសត្រូវចំពោះរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈជាបុគ្គលនោះឡើយ៕



0 comments