ប្រទេសរុស្ស៊ី ៖ យន្តហោះតូចមួយដែលដឹកមនុស្ស៧នាក់បានធ្លាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ពេលចុះនៅព្រលានយន្តហោះមួយនាចុងបូព៌ារុស្ស៊ី បណ្តាលឱ្យមនុស្សស្លាប់៦នាក់ ចំណែកកុមារម្នាក់នៅរស់រានមានជីវិត ។
យោងតាមភ្នាក់ងារជួយសង្គ្រោះតំបន់ថា យន្តហោះធុន L-410 នោះដែលហោះចេញពីទីក្រុងខាបារ៉ូវស្ក៍ ជិតព្រំដែនចិនដឹកអ្នកដំណើរ៥នាក់ និងអ្នកបើកយន្តហោះ២នាក់៕




0 comments