Tuesday, November 28, 2017

រកឃើញ​ភព​ថ្មី! ភព​ធំ​មួយ​ត្រូវបាន​គេ​អះអាងថា «មាន​បរិយាកាស​ស្រដៀង​នឹង​ផែនដី» ប៉ុន្តែ​វា​ទំនងជា​គ្មាន


(អាមេរិក)៖ ភព​មួយ​ដែល​វិល​ជុំវិញ​ផ្កាយ​មួយ​ដួង នៅក្នុង​ក្រុម​ផ្កាយ Cancer ប្រហែល​ជាមាន​លក្ខខណ្ឌ​បរិយាកាស ស្រដៀង​គ្នា​នឹង​ភពផែនដី ក៏ប៉ុន្តែ​សីតុណ្ហភាព​នៅ​ផ្ទៃ​ខាង​ពេល​ថ្ងៃ​របស់​វា គឺ​ក្តៅ​គ្រប់គ្រាន់​ដើម្បី​រំលាយ​លោហៈ​ដ៏​មាំ «ទី​តានី​ញ៉ូ​ម (Titanium)» បាន។ នេះ​បើតាម​ការសិក្សា​ថ្មី​សន្លាង​មួយ ដកស្រង់​ដោយ​វែបសាយ​វិទ្យាសាស្ត្រ-អវកាស Space.com នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១។


ភព​នោះ​ត្រូវគេ​ឲ្យ​ឈ្មោះថា 55 Cancri e ហើយ​វា​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៤១ឆ្នាំ​ពន្លឺ ពី​ព្រះអាទិត្យ​យើង។ ភព​អេ​លៀន​នេះ មាន​មុខកាត់​ស្មើនឹង​មុខកាត់​របស់​ផែនដី ០២ដង ហើយ​មាន​ម៉ាស់​ធ្ងន់​ជាង​ភព​របស់​យើង​ដល់​ទៅ ០៨ដង។ 55 Cancri e ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ឆ្នាំ២០០៤ និង​គោចរ​នៅ​ចម្ងាយ​ត្រឹម ២.៣លាន​គីឡូម៉ែត្រ ពី​ផ្កាយ​មេ​របស់​វា​ប៉ុណ្ណោះ។ វា​គឺជា​រយៈ​ចម្ងាយ​យ៉ាង​ក​កៀក ដែល​មួយឆ្នាំ​នៅលើ​ភព​នេះ មាន​ត្រឹម ១៨ម៉ោង។


តាមពិត 55 Cancri e មាន​គន្លង​គោចរ​លក្ខណៈ​បិទ​គាំង​ជាប់ ដែល​មានន័យថា ផ្ទៃ​មួយ​ចំហៀង​របស់​វា (ផ្ទៃ​ខាង​ពេល​ថ្ងៃ) បែរមុខ​ប្រឈម​នឹង​តារា​មេ​រប​ស់វា 55 Cancri A ជានិច្ច (បាតុភូត​នេះ​ដូច​ទៅនឹង​ចលនា​ផែនដី និង​ព្រះ​ច័ន្ទ​យើង​ដែរ)។


គួរ​ជម្រាប​ថា យោងតាម​លទ្ធផល​សិក្សា ដែល​ចេញផ្សាយ​ក្នុង​ខែ​នេះ បរិ​យាស​របស់ 55 Cancri e ទំនងជា​ផ្ទុក​នូវ​អុកស៊ីសែន អាសូត និង​រំហួត​ទឹកជា​ដើម ដែល​ស្រដៀង​នឹង​ខ្យល់​របស់​ភពផែនដី ក៏ប៉ុន្តែ​ក្រាស់​ជាង និង​មាន​សម្ពាធ​ខ្លាំង​ជាង។ យ៉ាងណាមិញ បើតាម​មាត្រដ្ឋាន​នៅ​ភព​របស់​យើង 55 Cancri e មាន​សភាព​សែន​ក្តៅ​ខ្លាំង​មែនទែន ដោយ​ផ្ទៃ​ខាង​ពេល​ថ្ងៃ​របស់​មាន សីតុណ្ហភាព​ប្រមាណ ២,៣០០អង្សា​សេ និង​ផ្ទៃ​ខាង​ពេលយប់​ប្រហែល​ពី ១,៣០០ ទៅ ១,៤០០អង្សា​សេ៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...