Tuesday, November 28, 2017

ផ្លែឈើ​ដែល​គួរ​បរិភោគ និង​មិនគួរ​បរិភោគ​ពេល​ពោះ​អ្នកទទេ


​នរណា​ក៏​ដឹងថា ផ្លែឈើ​ផ្តល់ ប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព ប៉ុន្តែ​តាម​អ្នកជំនាញ​ការបរិភោគ ផ្លែឈើ​ក៏ត្រូវ​រើស​ពេលវេលា​ឱ្យ សមស្រប ព្រោះ​ផ្លែឈើ​ខ្លះ​បរិភោគ ពេល​ពោះ​អ្នកទទេ គឺ​ល្អ តែ​ផ្លែឈើ​ខ្លះទៀត ដាច់ខាត​មិនគួរ​ទទួលទាន ព្រោះ​វា​នឹង ផ្តល់​ផលវិបាក​ឱ្យ​សុខភាព​ទៅវិញ ។​
១- ប៉េង​បោះ​
​សម្បូរ Pectin ដែលជា​សណ្ឋាន កាវ​ធម្មជាតិ​មួយ​ក្នុង ផ្លែឈើ​, ទន្ទឹម​នោះ​ក៏មាន​ជាតិ​កាវ​បែប​ម្សៅ មាន​លក្ខណៈ រលាយ​។ បរិភោគ​ប៉េងប៉ោះ​ពេល​ពោះ ទទេ​ងាយ​បង្កើត​ប្រតិកម្ម​គីមី​ជាមួយ​អាស៊ីត​ធ្វើ ឱ្យ​សម្ពាធ​ក្រពះ​កើនឡើង បង្ក​ការ​យារ​រីក​ក្រពះ​ភ្លាមៗ​នាំឱ្យ​អ្នក មាន​អារម្មណ៍ ទល់ខ្យល់ ឈឺពោះ ។​


២- ទម្លាប់​
​ផ្លែ​ទម្លាប់​ផ្ទុក​យ៉ាងច្រើន​នូវ ជាតិ​ជ័រ​ធម្មជាតិ​, Pectin, អាស៊ីត Tannic និង​សារជាតិ​ផ្សេងៗ ។ ប្រសិន​អ្នក បរិភោគ​វា​ពេល​ពោះ​ទទេ សារជាតិ ទាំងនេះ នឹង​គួបផ្សំ​ជាមួយ​អាស៊ីត​ក្រពះ បង្កើតជា​សារជាតិ​ដ៏​ស្អិត ងាយ​កកើត ជា​ផ្ទាំង​ពិបាក​រលាយ​, ផ្តើម​ពី​នោះ​អាច បង្កើត​ជំងឺ​ក្រួស​ក្រពះ


៣- ចេក
​ចេក​សម្បូរ​ម៉ាញ៉េ​ស្យូ​ម និង សារជាតិ​ផ្សេងៗ ហេតុនេះ​ប្រសិន​អ្នក បរិភោគ​វា​ពេល​ពោះ​ទទេ នឹង​បណ្តាល ឱ្យ​កើន​បរិមាណ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ឈាម​, បាត់​តុល្យភាព​កាល់ស្យូម ។ ផ្តើម​ពី​នោះ​បង្ក​ការរាំងស្ទះ​សរសៃឈាម បេះដូង ។


៤- ក្រូច​
​ក្រូច​សម្បូរ​ស្ករ និង​អាស៊ីត ពេល​បរិភោគ​មុន​បាយ នឹង​រំញោច ភ្ញាស​ក្រពះ​បង្ក​អារម្មណ៍​ចង់​ក្អួត ដែល កើតចេញ​អាស៊ីត​ពិបាក​ទ្រាំ ។


ពពួក​ផ្លែឈើ​បរិភោគ​ល្អ ពេល​ពោះអ្នក​ទទេ​
១- គី​វីៈ ផ្លែ​គី​វី សម្បូរ ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន E និង ជាតិ​សរសៃ ។ បរិមាណ​វីតាមីន C របស់​គី​វី​ថែមទាំង​ខ្ពស់ជាង​២​ដង ប្រៀប នឹង​ផ្លែក្រូច ។ អ្នក​គួរ​បរិភោគ​វា​ពេល ពោះ​ទទេ នឹង​ជួយ​សរីរាង្គ​ងាយ​ស្រូប យក​សារជាតិ​ជីវជាតិ ពី​វា​ជាង បរិភោគ​ក្រោយ​បាយ ។​"


២- ប៉ោមៈ ផ្លែ​ប៉ោម​ផ្ទុក​យ៉ាង ច្រើន​នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង flavonold ដែល​អាចជួយ​បន្ថយ ហានិភ័យ​មហារីក​ពោះវៀនធំ​, ឈឺ បេះដូង និង​ស្ត្រូ​ក ។​


៣- ស្ត្រ​បឺ​រីៈ ស្ត្រ​បឺ​រី ក៏​សម្បូរ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ ការពារ​សរីរាង្គ​ពី​ភ្នាក់ងារ​បង្ក​មហារីក​, ទប់ស្កាត់​ការស្ទះ​សរសៃឈាម និង រ៉ាឌីកាល់​សេរី ។ ដូច្នេះ​អ្នក​អាច​បរិភោគ វា​ដោយ​សេរី​ពេល​ពោះ​ទទេ ដោយ ពុំមាន​ឥទ្ធិពល​អាក្រក់​អ្វី​ដល់​សុខភាព ។​


៤- ឪឡឹកៈ ឪឡឹក​ផ្ទុក​ដល់ ៩២​ភាគរយ ជាតិ​ទឹក និង glutathione ដែល​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ វា​ក៏​ជា​ប្រភព lycopene ដែលជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ​, និង សម្បុរ​វី​តា​មិន C ។ តាំងពី​យូរ​មកហើយ ឪឡឹក​ត្រូវបាន​អ្នកជំនាញការ​ទូន្មាន ឱ្យ​បរិភោគ​ពេល​ពោះ​ទទេ នឹង​ជួយ សរីរាង្គ​ស្រូបយក​សារជាតិ​ជីវជាតិ បានល្អ​ជាង ។​


៥- ត្របែក និង​ល្ហុងៈ ផ្លែឈើ ទាំងពីរ​នេះ ក៏​សម្បូរ​វីតាមីន C និង ជាតិ​សរសៃ​ជួយ​ទប់ស្កាត់​ទល់លាមក ។ ល្ហុង​ផ្ទុក Carotene ល្អ​សម្រាប់​ភ្នែក ។ បរិភោគ​ពេល​ពោះ​ទទេ នឹង​ជួយ​កម្ចាត់ ជាតិពុល​ផ្គត់ផ្គង់​ថាមពល និង​ជំនួយ ដល់​ការបញ្ចុះ​ទម្ងន់​ល្អ ៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...