Thursday, November 30, 2017

ឯកឧត្តម សុខ ឥសាន៖ ពីនេះពីនោះ នៅកម្ពុជា


- អាស្រ័យដោយការភ្ញាក់រលឹកនយោបាយរបស់ខ្លួន បងប្អូនអតីតៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាខ័ណ្ឌ ស្រុក ក្រុមប្រឹក្សារាជធានី ខេត្ត និងតំណាងរាស្ត្រ បានមកចូលរួមជីវភាពនយោបាយជាមួយគណប្្សប្រជាជនកម្ពុជា មានចំនួន ជាង ២៥០០ នាក់ ដែលស្មេីនឹងជាង ៥០ ភរ នៃចំនួនសរុប ។
ប៉ុន្តែ ភាគី ខាងប្រឆាំងនឹងប្រទេសជាតិ បាននិយាយថា អ្នកដែលបានមកចូលរួមជីវភាពនយោបាយរបស់គណបក្សកាន់អំណាច មានតិចតួច គឺតែ ជាង ២០០ នាក់ប៉ុណ្ណោះ ។ ជាការគួរឲ្យអស់សំណេីចណាស់ចំពោះការបូកលេខនេះណាស់ ។
- ការចាត់វិធានការណ៏ផ្លូវច្បាប់លេីពួកអ្នកល្មេីសច្បាប់ ស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃឯករាជ្យ និង អធិបតេយ្យភាពរបស់កម្ពុជា ។ រាល់ការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពជា មិនអាចទទួលយកបានជាដាច់ខាត ។
- អស់លោកឋអ្នកដែលមានសំណូមពរចង់ឲ្យដោះលែងជនក្បត់ជាតិ ជនល្មេីសច្បាប់ និងចង់ឲ្យបក្សដែលរលាយរួចហេីយបានរស់ឡេីងវិញ គឺជាពពួកក្នុងរចនាសម្ព័ន្ធនៃក្បាលម៉ាសុីនបដិវត្តន៏ព៌ណ ប៉ុណ្ណោះ ។

- កាេបែងចែកអសនៈដែលនៅទំនេរឲ្យគណបក្សនានាដែលប្រកួតប្រជែងក្នុងមណ្ឌលជាមួយគ្នា គឺស្របតាមគោលការណ៏ច្បាប់ស្តីពីការបោះឆ្នោត ។ បេីថាប្លន់យកអសនៈ ដូចពួកប្រឆាំងនិយាយនោះ គឺប្លន់ដោយស្របច្បាប់ ។ បេីថាតំណាងអត់រាស្ត្រនោះ បានន័យថា ពួកប្រឆាំងគឺជាតំណាងរត់ចោលរាស្ត្រ ។ បេីថានៅតែជាតំណាងរាស្ត្រស្របច្បាប់ គឺស្របច្បាប់ដោយខុសច្បាប់ គ្មានអ្នកណាទទួលស្គាល់ជាផ្លូវការ តាមផ្លូវច្បាប់ទេ ។ នេះជាជោគជ័យរបស់ពួកប្រឆាំង ជោគជ័យតាំងពីនៅធ្វេីការស្របច្បាប់ក្នុងប្រទេស រហូតជោគជ័យរត់ចោលស្រុក ។
- បេីបរទេសណា ទទួលស្គាល់អ្នករត់ចោលស្រុក ស្នេីបេីកប្រាក់ខែឲ្យអ្នករត់ចោលស្រុកផង ។
- ការរៀបចំបណ្តាញទាក់ទងពីក្រៅមកក្នុងស្រុក វាគ្រាន់តែជារចនាសម្ព័ន្ធឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ ។
- ការដែលបក្សប្រឆាំងត្រូវរំលាយ គឺដោយសារតែពួកប្រឆាំងប្រព្រឹត្តបទល្មេីសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ គ្មានអ្នកណាបង្កេីតកំហុសឲ្យពួកប្រឆាំងទាំងនោះទេ ។
- បេីសោកស្តាយពីពួកប្រឆាំងត្រូវរំលាយ ទៅរស់នៅជាមួយពួកប្រឆាំងទៅ ទេីបស្របតាមសំណូមពររបស់ខ្លួន ។
- គោលបំណងរបស់ពួកប្រឆាំងចង់ចូលមក ធ្វេីនយោបាយក្នុងស្រុកវិញ ដោយពឹងផ្អែកបរទេស ។ នេះជាការបញ្ជាក់ថាពួកប្រឆាំងគឺជាអាយ៉ង បរទេស ដែលចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា ។
- បេីចង់ប្តឹងទៅតុលាការអន្តរជាតិ ត្រូវតែប្តឹងយកពួកអ្នកដែលទម្លាក់គ្រាប់បែកលេីប្រជាជនស្លូតត្រង់នៅប្រទេសនៅមជ្ឈឹមបូ៌ពារាល់ថ្ងៃនេះទៅ កាតទោសជាអន្តរជាតិ ទេីបត្រឹមត្រូវ ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...