Thursday, November 9, 2017

ឯកឧត្តម សុខ ឥសាន៖ នយោបាយបោកប្រាស់និងមិនទទួលខុសត្រូវរបស់សម រង្សី


- ប្រព្រឹត្តអំពើពុករលួយ ពេលធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាឆ្នាំ១៩៩៤។
- ក្រោយរាជរដ្ឋាភិបាលអាណត្តិទី១ ដេញចេញពីដំណែង រត់មកបង្កើតបក្សជាតិខ្មែរនៅឆ្នាំ១៩៩៥ ។
- នៅឆ្នាំ១៩៩៧ ដឹកនាំធ្វើបាតុកម្មបណ្តាលឲ្យមានផ្ទុះគ្រាប់បែកស្លាប់មនុស្សជាង១០នាក់និងរបួសជាច្រើនសិបនាក់ មិនទទួលខុសត្រូវ ។
- ឆ្នាំ ២០០៣ ចាញ់ការបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ ចូលប្រជុំត្រីភាគីក្រោមព្រះរាជាធិបតីភាពប្រះករុណាសម្តេចព្រះនរោត្តម សីហនុ ជាង៧០ម៉ោងនៅព្រះបរមរាជវាំង ឯកភាពបង្កើតរាជរដ្ឋាភិបាលចម្រុះត្រីភាគី ដល់ព្រឹកស្អែកឡើងស្រាប់តែបដិសេដ្ឋមិនចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ។

- ខែកុម្ភៈ ២០០៦ បានសរសេរលិខិតសុំទោសសម្តេចតេជោហ៊ុន សែ ន ដើម្បីបានចូលស្រុក ។ ពេលមកដល់កម្ពុជាបានចូលរួមអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដូរពីការអនុម័តដោយសម្លេង ២/៣មក ៥០បូក១ វិញ ក្នុងការថៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មី ។
- ក្រោយការបោះឆ្នោតឆ្នាំ២០០៨ ឡាំប៉ាប្រឆាំងលទ្ធផលបោះឆ្នោត មិនព្រមចូលប្រជុំដំបូងរដ្ឋសភា។ ដល់ម៉ោងប្រជំទើបរត់ចូលវិមានរដ្ឋសភា ។
- ឆ្នាំ ២០០៨ នេះដែរ បាននិយាយបរិហារឯឧ ហោ ណាំហុង ថាជាមេគុកនៅជំរំបឹងត្របែក ហើយបានរងបណ្តឹង ត្រូវតុលាការកាត់ឲ្យជាប់គុក ២ ឆ្នាំ និងបង់ប្រាក់៨ លានរៀល ហើយបានរត់គេចខ្លួនទៅក្រៅប្រទេសរហូត ។
- នៅមុនការបោះឆ្នោតឆ្នាំ ២០១៣ សម្តេចតេជោ បានសុំព្រះរាជទានលើកលែងទោស បានចូលស្រុកមកបោះឆ្នោត ។
- ពេលដឹងថាបក្សខ្លួនចាញ់ឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដឹកនាំធ្វើបាតុកម្មតវ៉ា រហូតដល់ញុះញង់ឲ្យមានអំពើកុប្បកម្មហឹង្សានៅផ្លូវវេងស្រេង បណ្តាលឲ្យកម្មករស្លាប់៤ នាក់និងខូខសតទ្រព្យសម្បត្តិឯកជន និងសាធារណៈអស់ជាច្រើន ហើយមិនទទួលខុសត្រូវ ។
- ដឹកនាំធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមផែនការនិងការបង្គាប់បញ្ជារបស់បរទេស ដោយប្រើពាក្យស្លោក ហ៊ុន សែនអើយ ចុះចេញទៅ . ដូរ មិន ដូរ ដូរ . ហ៊ុន សែន ជាជនផ្តាច់ការ . ហ៊ុន សែន កាន់អំណាចយូរ ចុះចេញ ទុកឲ្យគេម្តង . ហ៊ុន សែន ជាអាយ៉ងយួន ក្បាកយួនខ្លួនខ្មែរ។
- ក្រោយកិច្ចព្រមព្រៀងនយោបាយ ថ្ងៃ ២២ កក្កដា ១៤ ចូលប្រជុំសភា បានប្តេជ្ញាថាឈប់លាបព៌ណ និងវាយប្រហារសម្តេចតេជោហ៊ុន សែន ឈប់អនុវត្ត ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ក្រោយមកនៅតែដដែល ។ - សម្តេចតេជោ បានសម្របសម្រួលផ្សារភ្ជាប់មនោសញ្ចេតនា បបួលហូបបាយសាមគ្គីរវាងក្រុមគ្រួសារនិងក្រុមគ្រួសារ នាំទៅចូលរួមក្នុងពិធីបុណ្យអង្គរសង្ក្រាន្តនៅសៀមរាប ជួបជុំគ្នាជាមួយពលករនៅម៉ាឡេស៊ី ធ្វើដូចជារួសរាយរាក់ទាក់ ។ ប៉ុន្តែ មិនបានប៉ុន្មានផងនៅតែវាយប្រហារសម្តេចតេជោដដែល ដែលធ្វើឲ្យវប្បធ៌មសន្ទនាត្រូវស្លាប់បាត់ ។
- នៅទីបំផុត សម រង្សី បានរត់ទៅក្រៅប្រទេស ខ្លាចជាប់គុក ទៅគៀងគរបរទេសឲ្យធ្វើការគាបសង្កត់ និងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ឥតឈប់ឈរ ។
- សម រង្សី បានទៅឈរថតពីមុខក្លោងទ្វារ EU ហើយផ្សាយថាគេឈប់ទុញទំនិញពីកម្ពុជា ហើយដាក់កំហុសលើរាជរដ្ឋាភិបាលថាអសមត្ថភាពដឹកនាំ បំផុសអនុវត្តពាក្យស្លោកកុំបី គឺកុំផ្តល់ជំនួយ កុណមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ។
- នៅមិននៅ ថ្ងៃទី ១១ កុម្ភៈ សមរង្សីបានលាលែងពីតំណែងប្រធានបក្សនិងសមាជិកបក្សដោយខ្លួនឯងធ្វើក្លាហានឲ្យឯឧ កឹម សុខាធ្វើប្រធានបក្សវិញ ។ ប៉ុន្តែទោះលាលែងមែន តែសម រង្សីនៅតែជ្រៀតជ្រែកក្នុងការងារបក្សដដែល ធ្វើឲ្យផ្ទៃក្នុងបក្សច្របូកច្របល់មិនឈប់ឈរ ។ ថ្មីៗនេះ សម រង្សីបានលួចចុះហត្ថលេខាលើសេចក្តីថ្លែងការណ៏របស់តំណាងរាស្ត្របក្សប្រឆាំងទៀត ដោយអត់អៀនខ្មាស់ ។ ផ្អែកលើទង្វើនិង សកម្មភាពខាងលើដោយសង្ខេបនេះ បញ្ជាក់ច្បាស់ថា សម រង្សី ជាមនុស្សមានអត្តចរិតបោកប្រាស់ និង មិនទទួលខុសត្រូវ ព្រមទាំងមិនចេះខ្មាស់អៀនទៀតផង ដែលមនុស្សគ្រប់គ្នា មិនអាចធ្វើដូច សម រង្សី ។ រាល់ទង្វើ និងសកម្មភាពរបស់ សម រង្សី គឺជាសកម្មភាពធ្វើតាមការបញ្ជារបស់បរទេស ក្នុងក្របខ័ណ្ឌនៃបដិវត្តន៏ពណ៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែ រាល់ឧបាយកលទាំងនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា ហើយជោគវាសនាបក្សប្រឆាំងនឹងត្រូវកំណត់ដោយតុលាការកំពូលនាថ្ងៃទី ១៦ ខែ វិច្ឆិកា២០១៧ នេះ ស្របតាមអង្គហេតុ និង អង្គច្បាប់ ពាក់ព័ន្ធនឹងគណបក្ស និង ក្រុមជនល្មើសច្បាប់ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...