ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធយុវជនគណបក្សស្រុកមោងឬស្សី ឯកឧត្តម ងួន រតនៈ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខសកម្មជនយុវជនជួបការលំបាកនៅមូលដ្ឋានភូមិជ្រៃជើង ភូមិជ្រៃ១
និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី។ ក្នុងនោះក្រុមការងារយុវជនគណបក្សខេត្ត បានផ្តល់ជូនអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ចំនួន ៤ កន្លែង ជូនដល់សកម្មជនយុវជនដែលទើបប្រឡងជាប់បាក់ឌុប ហើយមិនមានលទ្ធភាពសិក្សាបន្ត ទន្ទឹមនោះបានផ្តល់ថវិកា ២០ ម៉ឺនរៀល និងសំភារៈ បរិក្ខាមួយចំនួនផងដែរ។






0 comments