Sunday, November 12, 2017

ឯកឧត្តម សុខ ឥសាន៖ កិច្ចការពារឯករាជ្យភាព អធិបតេយ្យភាជាតិនិងបូរណភាពទឹកដី គឺជាតួនាទី ភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា


ឯកឧត្តម សុខ ឥសាន៖ កិច្ចការពារឯករាជ្យភាព អធិបតេយ្យភាជាតិនិងបូរណភាពទឹកដី គឺជាតួនាទី ភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានតួនាទីការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ប្រទេសជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

ដូច្នេះ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះបង្គោលខ័ណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង រួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវ និង ព្រះរាជាណាចក្រថៃឡង់ គឺជាការបំពេញ ភារកិច្ច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដេីម្បីបម្រេីបុព្វហេតុ និងផលប្រយោជន៏ជាតិនិងប្រជាជនកម្ពុជា ក្នុងគោលបំណងកសាងព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការយូរអង្វែង និងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់អភិវឌ្ឈន៏ កែប្រែលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។
ដូច្នេះ ការចោទប្រកាន់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ជាពិសេសការដោះស្រាយបញ្ហាព្រំដែនជាមួយឡាវកន្លងទៅថ្មីៗនេះ គឺដេីម្បីតែប្រជាប្រីយភាពសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាការមិនត្រឹមត្រូវទាល់តែសោះ ។
ប៉ុន្តែ ជាការពិតហេីយ រាល់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាង អភិវឌ្ឈន៏ប្រទេស និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី គឺជាស្នាដៃ ជាគុណសម្បត្តិ របស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ប្រាកដជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស យ៉ាងពេញទំហឹង ដែលធ្វេីឲ្យគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោហ៊ុន សែន នៅតែរក្សាបាននូវឧត្តមភាព និងសក្តានុពលយកឈ្នះនៅគ្រប់ការបោះឆ្នោត ដេីម្បីបន្តដឹកនាំប្រទេសយូរអង្វែងតទៅមុខទៀត ជាក់ជាមិនខាន ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...