អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា នៅពេលប្រកួតប្រជែងនយោបាយមិនឈ្នះគណបក្ខប្រជាជនកម្ពុជា អស់ជាច្រដីនអាណត្តិមកហេីយ ពួកប្រឆាំងបានប្រដីគ្រប់រូបភាពប្រឆាំង បេីមិនបានឈ្នះ ក៏ពួកគេប្រេីឧបាយកលមួលបង្កាច់ លាបព៌ណ និងប្រឌិតព៌តមានមិនពិតធ្វេីឲ្យជ្រួលច្របល់ក្នុងសង្គម ឲ្យមហាជនមានការយល់ច្រឡំ ដូចជា៖
- គណបក្សប្រជាជនកម្ពុជា មានការបែកបាក់សាមគ្គីគ្នា ដណ្តេីមអំណាចគ្នា។
- បំផុសព៌តមានថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្លាក់ខ្លួនឈឺធ្ងន់។
- បំផុសថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទទួលមរណភាព ។
- បំផុសព៌តមានថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បែងចែក បក្សពួកនាំឲ្យប្រេះស្រាំនឹងគ្នា ។
- ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រោះថ្នាក់ចរាចរណ៏ ។
- មានការប្រឌិតព៌តមានជាច្រេីនទៀត ....
ដល់បំផុសព៌តមានមិនពិតច្រេីនដងទៅ ហេីយមិនមិនឃេីញលទ្ថលទៀត ធ្វេីឲ្យបាត់ជំនឿពីមហាជនទូទៅជាច្រេីន ។
ការបំផុសព៌តមានបំពុលបរិយាកាសសង្គមនេះ ដោយសារយកឈ្នះមិនបាន រហូតដល់លួចបង្កប់គ្រាប់បែកបេ៤០បួនគ្រាប់ កាលពីឆ្នាំ ១៩៩៨ ប៉ុនប៉ងធ្វេីឃាដសម្តេចតេជោ ហ៊ុន សែននៅខេត្តសៀមរាប ទៀតផង ។ ឧបាយកលនេះ ឆ្លុះបញ្ចាំងឲ្យឃេីញចរិតពិសពុលរបស់ពួកប្រឆាំង ដេីម្បីអំណាច ពួកគេហ៊ានធ្វេីអ្វីគ្រប់យ៉ាង ។ ក៏ប៉ុន្តែ អ្នកប្រព្រឹត្តអំពេីល្អ មិនដែលទទួលផលអាក្រក់ទេ គឺបានកុសល់ផលបុណ្យជានិច្ច ។ ផ្ទុយទៅវិញ ពួកអ្នកដែកបានប្រព្រឹត្តអំពេីទុច្ចរឹត តែងតែទទួលផលបាបជាបន្តបន្ទាប់ជានិច្ច បរាជ័យពីរឿងមួយទៅរឿងមួយមិនដាច់ ដូចបានឃេីញស្រាប់ហេីយ នៅទីបំផុត រលាយទាំងតួនាទី តំណែង និងជីវិតនយោបាយ ថែមទាំងត្រូវនីរទេសខ្លួនគ្មានថ្ងៃវិលចូលស្រុកវិញឡេីយ៕
0 comments