អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ក្នុងការប្រជុំរបស់អង្គការ APEC នៅទីក្រុងដាណាង ប្រទេសវៀតណាម និងក្នុងការប្រជុំរបស់អង្គការអាស៊ាន នៅប្រទេសហ្វីលីពីន បណ្តាប្រទេសមិនបានលើកយកបញ្ហាណាមួយពាក់ព័ន្ធនឹងប្រទេសកម្ពុជា តាមការចង់បានរបស់មជ្ឈដ្ឋានប្រឆាំងនោះទេ ។ អង្គប្រជុំធំៗទាំងពីរនេះ លេីកតែបញ្ហាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសន្តិសុខ ដេីម្បីជាផលប្រយោជន៏ជាអន្តរជាតិ និងប្រទេសនិមួយៗ តែប៉ុណ្ណោះ ។
ការមិនលេីកយកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាមកនិយាយដល់គឺគេយល់ថាជារឿងផ្ទៃក្នុងរបស់កម្ពុជាដែលគេមិនលូកដៃចូលឡេីយ ទុកឲ្យកម្ពុជាសម្រេចដោយខ្លួនឯង ។ ម៉្យាងទៀតក៏អាចគេយល់ថាវិធានការណ៏ផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង និង បក្សប្រឆាំង គឺជាការត្រឹមត្រូវ ។
ដូច្នេះ ការដែលអង្គប្រជុំធំៗទាំងពីរមិននិយាយដល់បញ្ហាផ្ទៃក្នុងកម្ពុជានោះ គឺជាបរាជ័យថ្មីមួយទៀតរបស់មជ្ឈដ្ឋានប្រឆាំងនៅកម្ពុជា ៕


0 comments