Tuesday, September 14, 2021

រដ្ឋបាលលោក បៃដិន បន្ទោសលោក ដូណាល់ ត្រាំ ជុំវិញភាពចលាចលនៃការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានរបស់លោក ប្រធានាធិបតី ចូ បៃដិន នៅឯសវនាការមួយនៃសភាជាតិ ជាទីដែលសមាជិកសភាតំណាងរាស្ត្រម្នាក់មកពីគណបក្សសាធារណរដ្ឋបានទាមទារឱ្យលោកចុះចេញពី តំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។ នៅចំពោះមុខការសួរចម្លើយពីសមាជិកសភា លោក Antony Blinken បានវាយបកទៅនឹងការចោទប្រកាន់ដែលថាក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែង គ្រប់គ្រាន់ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះនោះទេ ដោយលោកបានបន្ទោសទៅលើអតីតរដ្ឋបាលលោក ដូណាល់ ត្រាំដែល ខ្វះខាតក្នុងការរៀបចំផែនការ ទើបជាហេតុបង្កឱ្យមានភាពចលាចលក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុល។ លោក Blinken បន្ថែមថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងដកកងទ័ពជាមួយក្រុមតាលីបង់ ខណៈរដ្ឋបាលលោកប្រធានាធិបតី បៃដិន មិនបានពិចារណាធ្វើកិច្ចចរចាឡើងវិញនោះទេ ដោយសារតែការគំរាមកំហែងរបស់តាលីបង់ដល់អាយុជីវិតពលរដ្ឋអាមេរិក។ គួរបញ្ជាក់ថា លោក Antony Blinken បានបង្ហាញខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការការបរទេសនៃ សភាតំណាងរាស្ត្រ ហើយលោកគ្រោងនឹងបន្តផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះគឺជា លើកដំបូងបំផុតដែលមន្ត្រីជាន់ខ្ពស់ក្រោមរដ្ឋបាលលោក បៃដិន ផ្ដល់សក្ខីកម្មចំពោះមុខសភាជាតិ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...