Wednesday, September 22, 2021

ប្រធានាធិបតីចិនប្រកាសថា ចិននឹងមិនឈ្លានពានឬធ្វើបាបអ្នកដទៃជាដរាប ហើយក៏មិនធ្វើជាស្តេច ឬធ្វើអនុត្តរភាពនោះដែរ

(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅ នៃមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៦ និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ក្រោមមានចំណងជើងថា «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាជម្នះឧបសគ្គ រួមគ្នាកសាងពិភពលោកកាន់តែល្អបវរ»។ លោក Xi Jinping បានគូសបញ្ជាក់ថា អ្វីដែលប្រជាជាតិចិនបន្តវេននិងស្វែងរក គឺទស្សនៈសន្តិភាពនិងភាពសុខដុមរមនា មិនថាពីអតីតកាលបច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ប្រទេសចិននឹងមិនឈ្លានពានឬធ្វើបាបអ្នកដទៃឡើយ ហើយក៏មិនធ្វើជាស្តេចឬធ្វើអនុត្តរភាពនោះដែរ។ លោក Xi បានបន្ថែមថា ប្រទេសចិនជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោក អ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្គត់ផ្គង់ទំនិញសាធារណៈជានិច្ច ដែលនឹងបន្តផ្តល់កាលានុវត្តភាពថ្មី ដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...