Friday, June 25, 2021

លោក ជេម សុខ រិះគន់អ្នកស្រី ចក់ សុភាព រឿងការពារទង្វើប្រមាថព្រះមហាក្សត្រ (Video inside)

(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គមលើបណ្តាញសង្គម បានរិះគន់អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សថា ជាបុគ្គលដែលមិនបានជួយអ្វីដល់សង្គម ហើយចេះត្រឹមតែរាយការណ៍រឿងសិទ្ធិទៅជនបរទេស។ ការរិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងក្រោយពេលអ្នកស្រី ចក់ សុភាព តែងតែចោទរាជរដ្ឋាភិបាលកម្ពុជាថាបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋលើការបញ្ចេញមតិ។ ជាពិសេសនៅពេលថ្មីៗនេះអ្នកស្រី បានចាត់ទុកចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ចទៅមនុស្ស៣នាក់ ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រថា ជាការបំបិទនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ អ្នកស្រី ចក់ សុភាព តែងតែចេញមករិះគន់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសិទ្ធិមនុស្សនេះ។ អ្នកស្រី ក៏បានរិះគន់ផងដែរ ចំពោះរាជរដ្ឋាភិបាលលើការអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នាពេលកន្លងទៅ។ សម្រាប់លោក សុខ សុគន្ធ ចាត់ទុកអ្នកស្រី ចក់ សុភាព គឺជាបុគ្គលមួយរូបដែលមិនបានជួយអ្វីដល់សង្គមជាតិ ដែលខ្លួនកំពុងរស់នៅដោយសុខស្រួលនោះឡើយ ចេះត្រឹមបន្ទោសបង្អាប់ប្រទេសខ្លួន និងនិយាយពីប្រទេសខ្លួនទៅកាន់បរទេសប៉ុណ្ណោះ។ លោក សុខ សុគន្ធ បានលើកឡើងដូច្នេះ «រស់នៅស្រណុកសុខសប្បាយក្នុងសង្គមកម្ពុជា តែមិនដែលឃើញសង្គមខ្លួនឯងជួយកសាងអីទេ ក្រៅតែពីជួយប្រាប់ពួកស្បែកស ពួកបរទេសថា កម្ពុជាខ្វះសិទ្ធិ»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...