Friday, June 11, 2021

កងទ័ពស្នើអាជ្ញាធរចាត់វិធានការច្បាប់ លើជនយកឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅប្រើរំលោភយកដីពលរដ្ឋនៅព្រះសីហនុ

(ភ្នំពេញ)៖ ខុទ្ទការល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមេរភូមិន្ទ បានចេញមកច្រានចោល និងបដិសេធថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មិនមានជាប់ពាក់ព័ន្ធបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនោះឡើយ។ ការចេញមកច្រានចោលបែបនេះ បន្ទាប់ពីមានជនខិលខូចបានយកឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅប្រើប្រាស់ក្នុងគោលបំណងរំលោភយកដីរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុនាពេលថ្មីៗនេះ។ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានទុកសកម្មភាពជនខិលខូចនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល។ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចំពោះជនខិលខូចទាំងនោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...