Saturday, May 8, 2021

ថៃកំពុងជំរុញល្បឿនចាក់វ៉ាក់សាំង ចំពោះមុខការរិះគន់អំពីភាពយឺតយ៉ាវ ខណៈវ៉ាក់សាំង Moderna នឹងត្រូវអនុម័តឲ្យប្រើឆាប់ៗ

(បាងកក)៖ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna នៅក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំង ខណៈសាធារណមតិជាច្រើននៅថៃ បាននិងកំពុងរិះគន់រដ្ឋាភិបាលជុំវិញភាពយឺតយ៉ាវ ព្រោះគិតត្រឹមពេលនេះ ថៃទើបតែបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១.៧៣លានដូសប៉ុណ្ណោះ ដែលមិនស្មើ ១% នៃចំនួនប្រជាជនសរុបនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។ បើតាមភាពជាក់ស្តែងនៅក្នុងប្រទេសថៃ ការចាក់វ៉ាក់សាំងនៅតែបន្តមានភាពយឺតយ៉ាវ បើទោះបីជាប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ កំពុងរងការវាយលុកដោយរលកទី ៣ នៃ COVID-19 ដែលកំពុងបង្អាក់ដំណើរការ ស្តារវិស័យទេសចរណ៍ឡើងវិញយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា កន្លងមកនេះប្រទេសថៃ បានផ្តល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ ជាច្រើនកន្លងមកមានដូចជា AstraZeneca របស់អង់គ្លេស និង Sinovac របស់ចិន។ ប៉ុន្តែសម្រាប់វ៉ាក់សាំង Moderna របស់អាមេរិកវិញ គឺទំនងជាមិនអាចធ្វើការផ្តល់ជូន ដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលថៃ។ កន្លងមកនេះប្រទេសថៃបានអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac, AstraZeneca និង Johnson & Johnson។ បើតាមមន្ត្រីរដ្ឋាភិបាលថៃ ក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា និង Sinopharm របស់ចិន (ដែលទើបត្រូវបានទទួលស្គាល់ដោយ WHO) ក៏កំពុងដាក់ពាក្យស្នើសុំការអនុម័ត ឲ្យវ៉ាក់សាំងពួកគេអាចប្រើប្រាស់ ក្នុងករណីបន្ទាន់នៅប្រទេសថៃផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...