Thursday, May 27, 2021

ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ក្នុងវិក្កយបត្រទឹកស្អាត ជាយន្តការរួមចំណែកដល់ការធានានូវនិរន្តរភាពនៃការវិនិយោគ

(ភ្នំពេញ)៖ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ ធនាគារពិភពលោក បានថ្លែងថា ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយ ដែលនឹងរួមចំណែកដល់ការធានាបាន នូវនិរន្តរភាពនៃការវិនិយោគលើវិស័យទឹកស្អាតនេះ។ លោក កឹម បូរី ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបស្តីពីបេសកកម្មគាំទ្រដល់ការងារអនុវត្តគម្រោង លើកទី៤នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ដែលរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ កាលពីម្សិលមិញ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីគម្រោងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងធនាគារពិភពលោក និងភាគីពាក់ព័ន្ធផងដែរ ដែលធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាលទ្ធផលពាក់ព័ន្ធទៅនឹងការងារបច្ចេកទេសកិច្ចលទ្ធកម្ម កិច្ចការហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាន និងសង្គម ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយព្រមទាំងជំរុញការអនុវត្តនូវសកម្មភាពការងារ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ទៅតាមផែនការ ដែលគ្រោងទុក ដូចដែលក្រុមការងារគម្រោងបានពិភាក្សាគ្នាយ៉ាងលម្អិត ក្នុងអំឡុងបេសកកម្មគាំទ្រការងារអនុវត្តគម្រោងលើកទី៤ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំនេះអង្គប្រជុំក៏បានពិភាក្សាគិតគូរអំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះ ទឹកកខ្វក់ក្នុងគោលបំណងដើម្បីធានា ទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ និងប្រតិបត្តិការនិងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយសមធម៌ និរន្តរភាព ជាពិសេស ក្នុងគោលបំណងចូលរួមថែរក្សាអនាម័យ សុខភាពសាធារណៈ ព្រមទាំងលើកកំពស់សោភ័ណភាព និងកែលម្អបរិស្ថានធម្មជាតិផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...