Wednesday, May 19, 2021

ចំណេះដឹងទូទៅ៖ ជំងឺរាតត្បាត៨មុខ ដែលកាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ, អ៊ុតធំសម្លាប់មនុស្ស ៥០០លាននាក់

(ភ្នំពេញ)៖ Fresh News Plus បានផ្សាយរួចហើយ ឈ្មោះវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ អត្ថបទចំណេះដឹងទូទៅមួយនេះ នឹងបង្ហាញជូនប្រិយមិត្ត ស្តីពីជំងឺរាតត្បាតដ៏កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសម្លាប់មនុស្សខ្ទង់លាននាក់វិញម្តង។ ខាងក្រោមនេះជាប្រភេទជំងឺរាតត្បាតដ៏កាចសាហាវបំផុតចំនួន ៨ ក្នុងប្រវត្តិសាស្ត្រ៖
១៖ ជំងឺប៉េស្តយួសស្ទីញៀន (Plague of Justinian, 541-549) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ២៥ ទៅ ១០០លាននាក់ * បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria) * ឆ្លងតាមរយៈចៃសុនខ * អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។
២៖ ជំងឺប៉េស្តប្លែកដេដ (Black Death Plague, 1347-1351) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៧៥ ទៅ ២០០លាននាក់ * បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria) * ឆ្លងតាមរយៈចៃសុនខ * អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។
៣៖ ជំងឺប៉េស្តលើកទី៣ (Third Plague Pandemic, 1855-1960) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ១៥លាននាក់ * បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria) * ឆ្លងតាមរយៈចៃសុនខ * អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។
៤៖ ជំងឺអ៊ុតធំ (Smallpox Pandemic, 1877-1977) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៥០០លាននាក់ * បង្កឡើងដោយសារមេរោគវ៉ារីអូឡា (variola virus) * ឆ្លងតាមរយៈការប៉ះពាល់វត្ថុចម្លង ឬប៉ះពាល់អ្នកជំងឺ * អត្រាស្លាប់លើសពី ៣៥%។
៥៖ ជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu Pandemic, 1918-1919) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ១៧ ទៅ ១០០លាននាក់ * បង្កឡើងដោយសារមេរោគផ្តាសាយប្រភេទអា H1N1 (H1N1 influenza A virus) * ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក កណ្តាស់ និងការដកដង្ហើម * អត្រាស្លាប់ប្រមាណ ២.៥%។
៦៖ ជំងឺអេចអាយវី/អេដស៍ (HIV/AIDS Pandemic, 1981-present) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៣២លាននាក់ * បង្កឡើងដោយសារមេរោគអេចអាយវី (HIV) * ឆ្លងតាមរយៈការប៉ះពាល់ឈាម ទឹកកាម ឬទឹកដោះអ្នកជំងឺ * អត្រាស្លាប់អាស្រ័យទៅលើការគ្រប់ប្រព័ន្ធភាពស៉ាំរបស់អ្នកជំងឺ។
៧៖ ជំងឺផ្តាសាយហុងកុង (Hong Kong Flu, 1968-1970) * ការប៉ាន់ស្មានថាបានសម្លាប់មនុស្សយ៉ាងតិច ១លាននាក់ * បង្កឡើងដោយសារមេរោគផ្តាសាយប្រភេទអា H3N2 (H3N2 strain of the influenza A virus) * ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក ការកណ្តាស់ និងការដកដង្ហើម * អត្រាស្លាប់រវាង ០.១% ទៅ ០.៥%។
៨៖ ជំងឺកូវីដ-១៩ (COVID-19 Pandemic, 2019-present) * គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមាន ១៦៤,៨៨៦,១៦៨នាក់ ស្លាប់ ៣,៤១៨,៤៣០នាក់ និងជាសះស្បើយ ១៤៣,៨១១,៥៤២នាក់ * បង្កឡើងដោយមេរោគកូរ៉ូណា (coronavirus) * ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក ការកណ្តាស់ និងការដកដង្ហើម * អត្រាស្លាប់អាស្រ័យទៅតាមសភាពអ្នកជំងឺ៕ ប្រភព៖ គេហទំព័រ CDC, Publichealthonline និង Worldometer
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...