Tuesday, April 27, 2021

Toyota ទិញក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft ក្នុងតម្លៃ ៥៥០លានដុល្លារអាមេរិក

(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Toyota បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញក្រុមហ៊ុន Lyft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ ក្នុងតម្លៃ ៥៥០លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ បើតាមការបញ្ជាក់ ក្រុមហ៊ុន Toyota មានសិទ្ធិក្នុងការគ្រប់គ្រង់ និងបង្កើតក្រុមការងារថ្មីបានរហូតដល់ ៣០០នាក់នៅលើទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ក្នុងនាមជាម្ខាស់ក្រុមហ៊ុន Lyft ព្រោះថា Lyft បានចុះកិច្ចព្រមព្រៀងលក់នៅក្នុងកម្រិតមួយដែលស្ទើរតែផ្ដល់សិទ្ធិទាំងមូលឲ្យ Toyota។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Lyft នឹងទទួលបានជាសាច់ប្រាក់ចំនួន ២០០លានដុល្លារអាមេរិកភ្លាមៗ និង ៣៥០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...