Friday, April 2, 2021

កុមារីវ័យ១៥ឆ្នាំម្នាក់ ចែករំលែកពិសោធន៍ នៃការចាញ់បោកបុរសលើ Facebook, អ្នកអាចរាយការណ៍ទៅ Aple ដើម្បីបញ្ចប់ទង្វើកេងប្រវ័ញ្ច និងបោកប្រាស់នេះ

(ភ្នំពេញ)៖ កុមារីវ័យ១៥ឆ្នាំម្នាក់ បានលាតត្រដាងរឿងរ៉ាវបោកប្រាស់មួយលើបណ្តាញសង្គម Facebook។ តាមរយៈអង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple កុមារីរូបនេះ បានរៀបរាប់ថា រូបនាងត្រូវបានបុរសវ័យចំណាស់ម្នាក់ បន្លំធ្វើជាបុរសវ័យក្មេង និងសង្ហា ទាក់ទងរូបនាងតាមបណ្តាញសង្គម Facebook។ កុមារីរូបនេះ បានខកចិត្តជាខ្លាំងនៅថ្ងៃណាត់ជួប រូបរាងពិតរបស់របស់បុរសនោះ មិនរូបរាងដែលបានបង្ហាញក្នុង Facebook នោះឡើយ។ តាមរយៈពិសោធន៍នេះ បានបង្ហាញថា មនុស្សដែលអ្នកជួបតាមអ៉ីនធឺណិតអាចមិនមែនជាមនុស្សពិតដែលពួកគេនិយាយប្រាប់នោះទេ។ ពួកគេអាចកុហកអត្តសញ្ញាណរបស់គេ ដើម្បីបោកបញ្ឆោតអ្នកដទៃ ជាពិសេសកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ បើអ្នកដឹង ឬជួបហេតុការណ៍បែបនេះ អាចរាយការណ៍ទៅកាន់អង្គការ Aple តាមទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ឬអាចរាយការណ៍តាមប្រព័ន្ធអនឡាញ ដោយធ្វើតាមវិធីដូចខាងក្រោម៖ ១៖ ចូលទៅកាន់គេហទំព័រ internethotlinecambodia.org ២៖ ចុចលើប៊ូតុង Report Abuse ៣៖ ជ្រើសរើសទម្រង់នៃការរំលោភបំពាន និងបំពេញទម្រង់បានត្រឹមត្រូវ រួចចុចបញ្ជូនជាការស្រេច។ សូមបញ្ជាក់ថា រាល់សេចក្តីរាយការណ៍របស់អស់លោកអ្នកត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត។ សូមទស្សនាខ្សែវីដេអូរៀបរាប់ពីទង្វើឆបោកខាងលើនេះ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...