Sunday, April 25, 2021

អភិបាលខេត្តព្រះសីហនុ ប្រើប្រាស់មធ្យោបាយចល័ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរ ដល់លំនៅពលរដ្ឋក្នុងតំបន់ក្រហម

(ព្រះសីហនុ)៖ នៅទី២៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុជាបណ្តោះអាសន្ននេះ។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...